ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe បានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ Real Madrid ខណៈដែលក្រុមនេះបានផ្តួលក្រុម Atalanta ដើម្បីដណ្តើមបានកំណត់ត្រាឈ្នះពាន Uefa Super Cup ជាលើកទី៦នៅទីក្រុង Warsaw កាលពីរាត្រីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ សីហានេះ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៥ឆ្នាំរូបនេះមិនបានចូលរួមក្នុងអំឡុងពេលប្រកួតកាលពីសប្តាហ៍មុនឡើយ ខណៈដែល Real Madrid ព្យាយាមរក្សាខ្សែប្រយុទ្ធរូបនេះក្នុងការប្រកួតជាមួយក្រុម Gian Piero Gasperini។ ទោះជាយ៉ាងណាក៏ដោយ Real មិនបានស្វែងរកគ្រាប់បាល់ក្នុងតង់ទី១ទេ ហើយកីឡាករ Federico Valverde បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Vinicius Jr នាំមុខ១គ្រាប់នៅនាទីទី៥៩។
ខណៈដែល Atalanta មិនមានឱកាសស្វែងរកគ្រាប់បាល់តាមស្មើ Mbappe បានបង្កើនការនាំមុខគ្រាប់ទី២ និងជាការរកគ្រាប់បាល់ជាលើកដំបូងឲ្យ Real Madrid ពីបញ្ជូនបាល់របស់ Jude Bellingham នៅនាទីទី៦៨។ ចំណែក Atalanta វិញបានចាប់ផ្តើមប្រឹងប្រែងគ្រប់គ្រងបាល់ដែលមានឱកាសមួយពីការស៊ុតរបស់ Marten de Roon ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកាចំទី Real Madrid និងឱកាសមួយទៀតស៊ុតផុតរបាទី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Carlo Ancelotti ដាក់ឲ្យ Mbappe លេងក្នុងក្រុមដែលអ្នកឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន ដែលជួយក្រុមឈ្នះ ម្ចាស់ជើងឯក Europa League នៅពេលនេះ។ ជ័យជំនះរបស់ Real បានធានាឱ្យគ្រូបង្វឹកលោក Ancelotti ប្រមូលបានពានរង្វាន់ទី១៤ក្នុងនាមជាអ្នកចាត់ការទូទៅរបស់គាត់ឆ្លងកាត់ការដឹកនាំ២ដងនៅក្លិបយក្សអេស្ប៉ាញមួយនេះ។
ជ័យជម្នះនេះក៏បានធ្វើឱ្យក្រុមយក្សរបស់អេស្ប៉ាញមួយនេះបាននាំមុខ AC Milan និង Barcelona ដែលបានឈ្នះពានរង្វាន់នេះចំនួន៥ដង។ ភារកិច្ចរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីឥឡូវនេះនឹងដឹកនាំបន្ថែមកិត្តិយសបន្តទៀត និងការស្វែងរកប្រព័ន្ធលេងដែលសមស្របបំផុត ដើម្បីទទួលបានអ្វីដែលល្អបំផុតពីការដឹកនាំរបស់គាត់ នៅពេលដែលមានវត្តមានខ្សែប្រយុទ្ធ និងកីឡាករល្បីៗដូចជា Bellingham, Mbappe, Vinicius Jr និង Rodrygo ជាដើម៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)