ព័ត៌មានទាន់ហេតុការណ៍៖

អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ផ្ញើ​សារ​បញ្ជាក់​ជូន​ជនរួមជាតិ​!​

ចែករំលែក៖

​​ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ផ្ញើ​សារ​បញ្ជាក់​ជូន​ជនរួមជាតិ​!​ ថ្មីៗ​នេះ​ មាន​ជន​មួយ​ចំនួន​តូច​ ដែល​កំពុង​ជ្រុលខ្លួន​ប៉ុនប៉ង​បំផ្លាញ​ជាតិ​ឯង​ បាន​ព្យាយាម​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយជា​បន្តបន្ទាប់​ ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដោយ​ក្នុង​នោះ​ ក៏​មាន​អ្នក​យកសារ​សំឡេង​ខ្ញុំ​ទៅ​ប​ម្លែ​ង​ និង​ផ្សព្វផ្សាយ​ខុស​ពី​ការ​ពិត​ថា​ ខ្ញុំ​ជា​អ្នកគាំទ្រ​ទ​ង្វើ​ប្រាសចាក​ពី​ច្បាប់​របស់​ពួក​គេ​។​ នេះ​ជា​អំពើ​ទុច្ចរិត​ថ្មី​មួយទៀត​ ដែល​ពួក​គេ​បន្ត​ប្រព្រឹត្ត​ដោយ​មិន​អៀនខ្មាស់​ និង​ដោយ​គ្មាន​គិត​ពី​សេចក្ដីសុខ​របស់​ប្រជាជន​ជាង​១៧​លាន​នាក់​នៅ​មាតុប្រទេស​។​ 

​ទន្ទឹម​នឹង​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ​ដូច​បាន​បញ្ជាក់​មកនេះ​ ខ្ញុំ​ក៏​សូម​ផ្ញើ​សារ​ដាស់តឿន​ទៅ​កាន់​ជនរួមជាតិ​មួយ​ចំនួន​តូច​ ដែល​កំពុង​ងប់​ជ្រុលខ្លួន​លុះ​ដោយ​មនោ​គម​វិជ្ជា​បំផ្លាញ​ជាតិ​ សូម​មានការ​ភ្ញាក់រលឹក​ និង​ដកខ្លួន​ចេញ​ជា​បន្ទាន់​ ពី​ក្រុម​អគតិ​មួយ​ក្ដាប់​តូច​ដែល​កំពុង​អុចអាល​បងប្អូន​ពី​ក្រៅប្រទេស​ ដែល​ទីបំផុត​គឺ​បងប្អូន​ទៅ​វិញ​ទេ​ ដែល​ជា​អ្នក​ប្រឈម​នឹង​ចំណាត់ការ​ច្បាប់​ ប្រសិនបើ​ជ្រុលខ្លួន​ប្រព្រឹត្ត​តាម​ការ​បំពង​សំឡេង​របស់​ជន​ទាំងនោះ​។​

​ខ្ញុំ​ សូម​បញ្ជាក់​ថា​ជូន​ថា​ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រី​នគរបាល​ជាតិ​ និង​មន្ត្រី​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​ រួម​ទាំង​រូប​ខ្ញុំ​ ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្ដេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​ប្រមុខ​ គឺ​ពួក​យើង​ប្រឆាំង​ដាច់ខាត​រាល់​ការ​ប៉ុនប៉ង​ណាមួយ​ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​។​ យើង​គ្មាន​ជម្រើស​អ្វី​ ក្រៅពី​ការ​អនុវត្ត​ច្បាប់​ ដោយ​ស្រាវជ្រាវ​ ចាប់ខ្លួន​ និង​បញ្ជូន​រាល់​ជនល្មើស​ ទៅ​កាន់​ស្ថាប័ន​តុលាការ​ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ​!​ សូម​អរគុណ​!៕

ដោយ​៖ តារា​


ចែករំលែក៖