ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានត្រៀមកម្លាំងរួចស្រេច ដើម្បីទប់ស្កាត់ ក្រុមចលនាជ្រុលនិយមដែលគ្រោងធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាល នានាថ្ងៃ១៨សីហា ឆ្នាំ២០២៤ ដោយបាន បែងចែកជាក្រុមការងារ តាមដានសភាពការណ៍ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។
ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយធានាបាន១០០ ភាគរយ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម សុខ ពេញវុធ អភិបាលរាជធានីភ្នំពេញ ជាអ្នក ដឹកនាំក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាព ការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង,វិមាន ឯករាជ្យ និងភូមិសាស្ត្រខណ្ឌទាំង១៤ ហើយក្រុមការងារនេះមានសមាសភាពចូលរួមដូចខាងក្រោម៖ ១.ក្រុមការងារល្បាត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ។ ក. ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន០២ក្រុម ក្នុងនោះ ក្រុមទី១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរ ង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង ។ ក្រុមទី២៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង ។ ក្រុមទាំងពីរនេះ មានភារកិច្ច ប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ជួបជុំគ្នា នៅមុខកីឡដ្ឋានជាតិមរតតេជោ (មហាវិថីឈ្នះឈ្នះ) សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើការល្បាត នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមដងផ្លូវនានា ដោយកាត់តាម គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក៏ដូចជាភូមិសាស្ត្រស្មុគស្មាញ និងតាមបណ្តាសំណង់មិនរៀបរយនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន០២ដង ក្នុង១ថ្ងៃគឺ ពេលព្រឹក ចាប់ពីម៉ោង ០៨:៣០នាទី តទៅ និងពេលយប់ចាប់ពីម៉ោង ១៩:០០នាទីតទៅ។
ដោយឡែកក្នុងករណីមានការសង្ស័យ អំពីមានការប្រមូលផ្តុំ ឬតវ៉ា នៅត្រង់ចំណុចទីតាំង ឬដងផ្លូវណាមួយនោះ ត្រូវចាត់វិធានការឃាត់ខ្លួន និងរាយការណ៍ជូនមកឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដឹកនាំអនុវត្តបន្ត។ ខ.ក្រុមការងារល្បាតរបស់គណៈបញ្ជាការ
ឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដឹកនាំដោយលោកលោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលមាន សមាសភាពចូលរួមដូចខាងក្រោម៖ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោកអធិការនគរបាលខណ្ឌ។ កងរាជអាវុធ ហត្ថខណ្ឌទាំង១៤ ដឹកនាំដោយលោកមេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ ដឹកនាំដោយលោកប្រធានប្រជាការពារខណ្ឌ៕. ដោយ. សំរិត