ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានអង្គរក្ស ប្រកាសកម្ទេចចោលនូវរាល់ឧបាយកលក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បញ្ជាការដា្ឋនអង្គរក្ស បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវនិងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍ។

បញ្ជាការដា្ឋនអង្គរក្ស សូមបញ្ជាក់អំពីជំហរដាច់ខាត ដូចខាងក្រោម៖

១- ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ដោយឈរលើស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរងពលទាហានបញ្ហាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ និងបម្រើ។

២- ប្តេជ្ញាការពារឱ្យខាងតបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈសង្គមទាំងមូលទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

៣- ប្តេជ្ញាបង្ក្រាប និងកម្ទេចនូវរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្តី។

៤-ប្តេជ្ញាអនុវត្តនូវបទបញ្ហារបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជរបស់អគ្គមេបញ្ជការនកងយោធពលខេមរភូមិន្ទ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖