ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងបំបែកសំបុកក្រុមចោរលួចប្លន់យ៉ាងសកម្មបាន៥នាក់

ចែករំលែក៖

កណ្ដាល៖ ក្រុមចោរ០៥នាក់ ដែលធ្វើសកម្មភាពលួចប្លន់ទ្រព្យសម្បត្តិ និងម៉ូតូយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បើកប្រតិបត្តិការបំបែកសំបុកចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤និង ១០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៣និង១០នាទីនៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ  ចាប វ៉ាន់ថា ស្ថិតនៅ ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាប វ៉ាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យ០៥នាក់

១-ឈ្មោះ ប៉េង ម៉េងហ៊ាង  ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ទួលក្តី ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្ត កណ្តាល។ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) (អ្នកធ្វេីសកម្មភាពគាស់ផ្ទះ) ២-ឈ្មោះ ជីម ពិសិដ្ឋ ហៅចាម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលក្តី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)(អ្នកធ្វើសកម្មភាពគាស់ផ្ទះ) ៣-ឈ្មោះ ម៉ុន បូរី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ (អ្នកធ្វើសកម្មភាពគាស់ផ្ទះ) ៤-ឈ្មោះ វិរះ លាងហួ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មានសារធាតុញៀនវិជ្ជមាន(+)(អ្នកមេីលផ្លូវ) ៥-ឈ្មោះ លី លៀង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)(អ្នកផ្សំគិតនិតនិងទទួលផល)។ វត្ថុតាងចាប់យក: កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងធ្វេីអំពីឫស្សី(ជារបស់ជនសង្ស័យបន្សល់នៅកន្លែងកើតហេតុ) ,លោហ:ធាតុពណ៌លឿងចំនួន០១ខ្សែទម្ងន់០១ដម្លឹង (ខ្សែក) ,លោហ:ធាតុចំនួន០១ខ្សែទម្ងន់០៥ជី(ខ្សែដៃ) ,ប្រាក់រៀលចំនួន០២លានរៀល។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង០៣និង១០នាទី ជនរងគ្រោះ ឈ្មោះ ចាប វ៉ាន់ថា បានបេីករថយន្តដឹកបន្លែយកទៅលក់នៅផ្សាព្រែកឃ្លោកជាមួយប្រពន្ធ។ រហូតដល់ម៉ោង ០៥ព្រឹក ថ្ងៃ/ខែ/ឆ្នាំដដែល ជនរងគ្រោះឈ្មោះ ចាប វ៉ាន់ថា ក៏បានត្រឡប់ទៅផ្ទះវិញ ដេីម្បីជូនកូនទៅសាលារៀនពេលទៅដល់ផ្ទះបានឃេីញទ្វារផ្ទះចំហ និងបែកកញ្ចក់ទ្វារទូ និងរេីកកូ កកាយពេញផ្ទះ និងបាត់ខ្សែកមាសចំនួន០១ខ្សែទម្ងន់០១ដម្លឹង ខ្សែដៃផ្លាកទីនចំនួន០១ខ្សែ ទម្ងន់០៥ជី និងប្រាក់រៀលចំនួន០២លានរៀលជាង រួចក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រេីយស្លាឲ្យជួយអន្តរាគន៍។ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង១០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រេីយស្លា បានចុះសេុីបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉េង ម៉េងហ៊ង យកមកធ្វេីការសាកសួរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉េង ម៉េងហ៊ង ឈ្មោះជីម ពិសិដ្ឋ និង ឈ្មោះ ម៉ុន បូ រី ឈ្មោះ វិរះ លាងហួ និង ឈ្មោះលី លៀង ពិតជាបានសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាប វ៉ាន់ ថា ពិតប្រាកដមែន និងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ុន បូរី(អ្នកបេីម៉ូតូ) និង ឈ្មោះ ជីម ពិសិដ្ឋ (អ្នកកាន់ដាវកាប់ប្លន់)បានសារភាពថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច ភូមិព្រែកខ្មែឃុំ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ពួកខ្លួនបានធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះឈ្មោះ ម៉េង ចំណាប់ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ពាមសាលា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលបានសម្រេចរួចជិះម៉ូតូគេចខ្លួន ។ លុះដល់វេលាម៉ោងថ្ងៃ/ខែ/ឆ្នាំដដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ បានជិះម៉ូតូចេញល្បាតក៏បានជួបជនសង្ស័យឈ្មោះ ម៉ុន បូរី និង ឈ្មោះ ជីម ពិសិដ្ឋ ក៏បានហៅឲ្យឈប់តែជនសង្ស័យបានឈប់ម៉ូតូទេស្រាប់តែជនសង្ស័យឈ្មោះ ជីម ពិសិដ្ឋ បានយកជេីងធាក់ម៉ូតូសមត្ថកិច្ចនគរបាលបណ្តាលឲ្យដួលម៉ូតូ និងរបួសសមត្ថកិច្ចរួចជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖