ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំប្រជុំជួរទ័ព ត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ ត្រៀមអន្តរាគមន៍ចំណុចខ្ពស់ និងផ្សព្វផ្សាយបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង សុីណេត អភិបាល នៃគណ:អភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត
ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ធានាបានទាន់ពេលវេលា លើកិច្ចការងារ បង្ការ បង្ក្រាប សង្គ្រោះ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
កុំយកលេសធ្វើបាតុកម្ម ដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ!
កម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងកម្លាំងនគរបាលខេត្ត ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា