ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ ពីសមិទ្ធផលគម្រោងកំណាត់ផ្លូវជាតិលេខ៧៨ ពីបានលុងទៅព្រំប្រទល់ ខេត្តស្ទឹងត្រែង!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ឈ្វេងយល់ ពីសមិទ្ធផលគម្រោងកំណាត់ផ្លូវជាតិលេខ៧៨ ពីបានលុងទៅព្រំប្រទល់ ខេត្តស្ទឹងត្រែង!

– ប្រវែង៖ ៥៦,១២គីឡូម៉ែត្រ

– ទទឹង ៖ ១១ម៉ែត្រ

– ចំណុចចាប់ផ្ដើម៖ គ.ម ៦៥+០៨០ (ព្រំប្រទល់ ខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី) ភូមិ ៣ ឃុំ ស្រែអង្គ្រង ស្រុក កូនមុំ ខេត្ត រតនគិរី

– ចំណុចបញ្ចប់៖ គ.ម ១២១+២០០ (វត្តភ្នំស្វាយ) សង្កាត់បឹងកន្សែង ក្រុងបានលុង

– ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូ DBST

ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ សមិទ្ធផលនេះ និងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

ដោយ ៖ សិលា


ចែករំលែក៖