ព័ត៌មានទាន់ហេតុការណ៍៖

អត់ស្រឡាញ់អនាគតខ្លួនឯង ! លង់តាមការញុះញង់ពីជនក្បត់ជាតិ ៣ ជំនាន់ ចង់ធ្វើរដ្ឋប្រហារ គឺគុកហើយ ! 

ចែករំលែក៖

ភ្នំពេញ ៖ ដឹងហើយថា ! សមត្ថកិច្ចត្រៀមជានិច្ច កុំចេះតែហ៊ានងេីបមួយ ចាប់ មួយ ងេីបពីរ ចាប់ពីរ ងេីបប៉ុន្មាន ក៏ចាប់ បានដែរ ដេីម្បី ការពារ សន្តិភាព !

សូម អរគុណ បងប្អូន កងកម្លាំង ប្រដាប់ អាវុធ ទាំងអស់ ដែល បានលះបង់ គ្រប់ បែបយ៉ាង ដេីម្បី ការពារ សន្តិភាព ការពារ ប្រជាពលរដ្ឋ ។

បើអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេច រងចាំអនុវត្តរាល់បទបញ្ជា ការពារដាច់ខាត នូវសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

១-សូមគោរពគាំទ្រសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

២-ថ្កោលទោសចំពោះក្រុមជ្រុលនិយម ដែលកំពុងកៀរគរមនុស្សធ្វើបាតុកម្ម ក្នុងបំណងបង្កហិង្សាបង្ហូរឈាម ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

៣-កងរាជអាវុធហត្ថ បានត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីទប់ស្កាត់និងបង្ក្រាបមេក្លោង មេខ្យល់ ដែលជាអ្នកញុះញង់ និងជនល្មើសបង្កចលាចលនាំទៅដល់មហន្តរាយប្រទេសជាតិ តាមនិតិវិធីយ៉ាងម៉ឺងម៉ាត់បំផុត ៕

ដោយ ៖ សិលា


ចែករំលែក៖