ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអ៊ុយក្រែនបានលាតត្រដាងពីមូលហេតុនៃការស្ម័គ្រចិត្តចុះចាញ់រុស្ស៊ី

ចែករំលែក៖

នៅថ្ងៃទី 18 ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូរយៈពេល 3 នាទីជាមួយនឹងការបង្ហាញមុខរបស់ទាហានអ៊ុយក្រែន និងជាអតីតប៉ូលីស Aleksandr Makievsky ដែលបានស្ម័គ្រចិត្តចុះចាញ់កងទ័ពរុស្ស៊ី។

នៅក្នុងវីដេអូ លោក Makievsky បាននិយាយថា គាត់ស្ម័គ្រចិត្តចុះចាញ់កងទ័ពរុស្ស៊ី បន្ទាប់ពីបានឃើញពីការលំបាកដ៏គួរឱ្យភ័យខ្លាចនៅជួរមុខ ដែលភាគច្រើនដោយសារតែភាពមិនច្បាស់លាស់ និងភាពឃោរឃៅរបស់មេបញ្ជាការយោធាអ៊ុយក្រែន ចំពោះទាហានរបស់ពួកគេ។
យោងតាមសក្ខីកម្មរបស់ទាហានអ៊ុយក្រែនដែលបានចុះចាញ់ និងត្រូវបានសម្ភាសន៍ដោយក្រសួងការពារជាតិរុស្ស៊ី ទាហានអ៊ុយក្រែនជាច្រើននាក់ត្រូវបានទុកចោលដោយគ្មានអាហារ និងទឹកអស់រយៈពេលជាច្រើនថ្ងៃដោយមេបញ្ជាការរបស់ពួកគេ។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យដកថយទេ ប្រសិនបើពួកគេព្យាយាមដកថយ នោះជីវិតរបស់ពួកគេនឹងត្រូវគំរាមកំហែង។
Makievsky បាននិយាយថា គាត់ត្រូវបានបណ្តេញចេញពីកងកម្លាំងប៉ូលីស សម្រាប់ការបដិសេធមិនចូលរួមក្នុងកងពលតូចវាយលុករបស់អ៊ុយក្រែន។ បីខែក្រោយមក គាត់បានអស់លុយ ហើយត្រូវបង្ខំចិត្តចុះចូល ដោយគ្មានជម្រើសអ្វីក្រៅពីចុះកិច្ចសន្យាជាមួយកងទ័ព។ គាត់ត្រូវបានគេជូនដំណឹងថាគាត់នឹងត្រូវដាក់ពង្រាយនៅ Donbass ហើយនឹងបំពេញកាតព្វកិច្ចក្នុងជួរការពារទីពីរប៉ុណ្ណោះដោយមិនចាំបាច់ប្រយុទ្ធដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ីទេ។
ទោះយ៉ាងណាក៏ដោយភ្លាមៗបន្ទាប់ពីមកដល់គាត់ត្រូវបាន “បោះ” ចូលទៅក្នុងសមរភូមិហើយបញ្ជាឱ្យជីកលេណដ្ឋាន។ គាត់បានរំឭកថា៖ «ប៉ែលនោះរឹងហើយមិនអាចជីកបានទេ យើងគ្មានអាហារឬទឹកទេ នៅថ្ងៃទីប្រាំមួយ ខ្ញុំគិតថាខ្ញុំនឹងស្លាប់»។
គាត់ក៏បានប្រាប់ពីការសន្ទនាតាមវិទ្យុដែលទាហានអ៊ុយក្រែនមួយក្រុមព្យាយាមដកថយ ប៉ុន្តែត្រូវបានគំរាមកំហែងថាប្រសិនបើពួកគេដក កាំភ្លើងធំ Grad នឹងបាញ់មកលើទីតាំងរបស់ពួកគេ ដោយសម្លាប់ពួកគេទាំងអស់។
ទាហានអ៊ុយក្រែនជាច្រើននាក់ដែលចុះចាញ់បានចោទក្រុងកៀវថាចាត់ទុកពួកគេថាជា «ចំណីកាណុង» ហើយមិនបានផ្តល់ឧបករណ៍មូលដ្ឋានគ្រប់គ្រាន់សម្រាប់ប្រយុទ្ធ។ ពួកគេក៏បានត្អូញត្អែរផងដែរអំពីកង្វះខាតការហ្វឹកហ្វឺនដែលនាំឱ្យមានការបោះបង់ចោលជាច្រើន៕ ដោយ៖ ធីរីណា

រូបថត​៖ suckhoedoisong


ចែករំលែក៖