ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្ដីពីការចោទប្រកាន់ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឱ្យមានវឹកវរធ្ងន់ធ្ងរដល់សង្គម)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៣១៧ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ឋ ករណី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឱ្យមានវឹកវរធ្ងន់ធ្ងរដល់សង្គម) ដែលបានសសេរបង្ហោះតាម បណ្តាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះថា Sok Kha និងតិកតុក មានគណនីឈ្មោះថា @sokkhan325 គ្រប់គ្រងដោយឈ្មោះ សឿង តួ ភេទប្រុស អាយុ៣១ឆ្នាំ ដោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មានខ្លឹម សារដូចជាៈ ត្រៀមខ្លួនរួចហើយ ឬនៅបងប្អូនសម្រាប់បាតុកម្មថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះបងប្អូន។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឈ្មោះ សឿង តួ បានចែករំលែកសារ(Share) ដែលមានភ្ជាប់វីដេអូ និង ខ្លឹមសាររបស់ផេកឈ្មោះ Nak solo ដែលសរសេរថា បើមិនចង់ដូចបង់ក្លាដេសត្រូវកែឡើងវិញ។ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ឈ្មោះ សឿង តួ បានចែករំលែកសារ(Share) ដែលមានភ្ជាប់វីដេអូ និងខ្លឹមសារ របស់គណនីហ្វេសបុកឈ្មោះ Gi Meng ដែលសរសេរថា បងប្អូនខ្មែរយើងមកច្រើនណាស់សាមគ្គីជាកម្លាំង ។

ក្រោយមកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨ព្រឹក ឈ្មោះ សឿង តួ បានសរសេរសារ (Post) ដែលមានភ្ជាប់វីដេអូប្រមូលផ្តុំមនុស្សតវ៉ា និងសរសេរខ្លឹមសារថានា១៨.០៨.២០២៤ ត្រៀមបងប្អូន ថ្ងៃមួយដែលកូនខ្មែររង់ចាំគ្រប់ៗគ្នា បន្ទាប់ពីផុត និងចែករំលែករួចមកក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យឈ្មោះ ភឿង តួ ភេទប្រុស អាយុ៣១ឆ្នាំ តាម នីតិវិធីច្បាប់រួចមក តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូន រឿងឱ្យស៊ើបសួរលេខ ១២៦០ អយ.ង ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ (បង្កឱ្យមានវឹកវរធ្ងន់ធ្ងរដល់សង្គម) ដែលប្រព្រឹត្តនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី១៣,១៤,១៥,១៧ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ៖តារា


ចែករំលែក៖