ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងរថយន្ត ត្រូវនគរបាលខណ្ឌ៧មករា ចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:០៥នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅត្រង់ចំណុចផ្ទះជួលលេខ១៦អា ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ពាក់ព័ន្ធករណីលួចម៉ូតូនិងរថយន្ត ប្រព្រឹត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (លួចយកម៉ូតូ) និងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ (លួចឡាន)។

ជនសង្ស័យឈ្មោះ សៀង ណារ៉ូត ហៅ រ៉ូត ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះជួលលេខ១៦អា ផ្លូវលេខ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជាមួយគ្នានោះ សមត្ថកិច្ចជំនាញក៏បានចាប់យកសម្ភារនិងវត្ថុតាង៖ ម៉ូតូ១គ្រឿងម៉ាកហុងដា CLICK 125i ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GC-4784, រថយន្ត១គ្រឿង ម៉ាក SUZUKI SIDEKICK ពណ៌ស សេ៊រីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ ២ឆ-៨២៣៤ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖