ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីមជិះបំពានភ្លេីងស្តុបជ្រុលទៅបុកឡំប្រឺតាបត់ឆ្លងផ្លូវក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនបំពានភ្លេីងស្តុបក៏ជ្រុលទៅបុកឡំប្រឺតាដែលបេីកបត់ឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីង។ 

    ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​២និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅចំណុច​ភ្លើងស្តុប​ក្រសួង​មហាផ្ទៃ​ ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ៤៦៦​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​  ។ 

​    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីកឡំប្រឺតា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HN-3670 ដឹក​កូន​ប្រុស​អាយុ​៣ឆ្នាំ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ភ្លេីង​ស្តុប​អាទិភាព​ក៏បាន​បត់ឆ្វេងឆ្លង​ផ្លូវ​ឆ្ពោះ​ទៅ​ផ្លូវ​លេខ៤៦៦​ ភ្លាមនោះស្រាប់​តែ​បុរស​២នាក់​បាន​ជិះម៉ូតូ​ម៉ាក​ហុង​ដា​ប៊ីត​ សេ៊រី​ឆ្នាំ​២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GW-9843 បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​បញ្ច្រាស​ទិស​គ្នា​ ហើយ​មិន​គោរព​ភ្លើង​ស្តុប​ ក៏ជ្រុល​ទៅ​បុកឡំប្រឺតាចំផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យឡំប្រឺតាក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​រងការ​ខូចខាត​ ហើយមនុស្ស​រងរបួស​តិចតួច​។ 

​   ដោយ​ឡែក​ខាង​ម៉ូតូ​វិញ​ រងការ​ខូចខាត​បាក់​ខ្នង​កង់វៀច​ជំពាស់​ និង​ធ្វើ​ឱ្យអ្នក​ទាំង​២រងរបួស​រលាត់​ជេីង​តិច​តួច​ មិន​បានទៅ​មន្ទីរពេទ្យ​ទាំង​សងខាង​  ។ 

​  ក្រោយ​ពេល​កេីតហេតុ​ ក៏មាន​តំណាង​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នាដោយ​ខាង​ម៉ូតូ​សងសំណង​ទៅ​ខាង​កង់​បី​ចំនួន​១០០ដុល្លារ​ដេីម្បី​បញ្ចប់​រឿង​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖