ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ឱអា ប៊ុត ប៊ុនទិញ ជាសង្ឃឯករាជ្យ? = អានេះមិនមែនជាសង្ឃពុទ្ធសាសនាត្រឹមត្រូវទេព្រោះវាចូលដៃជើងជាមួយទណ្ឌិតក្បត់ជាតិ។
២- សមត្ថកិច្ចមានភ័ស្តុតាងច្បាស់លាស់ទើបមានហេតុផលចាប់ខ្លួន = បើមិនសុខចិត្តទណ្ឌិតក្បត់ជាតិមកជួយមក។
៣- តែអ្នកឯងប្រព្រឹត្តល្មើសហើយ = អត់មាននិយាយពីសិទ្ធិមនុស្សទេ?
៤- ពួកអ្នកឯងចង់បំផ្លាញសន្តិភាពនិងសុវត្ថិភាពប្រទេស = ម៉េចមិនគិតផង រាជរដ្ឋាភិបាលមិនអាចបណ្តែតបណ្តោយទេ។
៥- ការឲ្យគណបក្សកម្លាំងជាតិពន្យាពេលធ្វើសមាជ = ដើម្បីការពារសន្តិភាព សន្តិសុខប្រទេសជាតិ។
៦- ពួកឯងប្រកាសថាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា = រឿងអីទុកឲ្យពួកអ្នកឯងមានសេរីភាពធ្វើអីតាមចិត្តបាន?
៧- ជប៉ុនមិនទាន់ឆ្លើយពន្យល់កម្ពុជាពីការយល់ព្រមឲ្យក្រុមបាតុករប្រកាសផ្តួលរំរាជរដ្ឋាភិបាលកម្ពុជាផង = មកនិយាយរឿងចាប់ពួកយុវជនដែលគុបគិតជាមួយក្រុមឧទ្ទាមក្រៅច្បាប់ធ្វើអី?
៨- ទោះខ្មែរក្រៅស្រុកថានឹងធ្វើបាតុកម្មប្រឆាំង = ក៏ឥតប្រយោជន៍ដែរ?
៩- រាជរដ្ឋាភិបាលប្រាប់ហើយតើអត់មានដកផែនការអភិវឌ្ឈន៍CLVទេ = បើធ្វើបាតុកម្មប្រឆាំងនឹងត្រូវបង្ក្រាប។
១០- មិនអាចយក EBA មកគម្រាមរាជរដ្ឋាភិបាលកម្ពុជាបានទេ? = កម្ពុជាមិនអាចទុកឲ្យប្រទេសជាតិធ្លាក់ទៅក្នុងហានិភ័យបានទេ ៕
ដោយ ៖ សិលា