ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅភូមិត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកនាយសង្កាត់រដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែសីហា ថ្មីៗនេះ ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោលនៅនឹងកន្លែងកើតហេតុ។

កម្លាំងចម្រុះដែលចុះបង្ក្រាបបទល្មើសនេសាទមានចំនួនសរុប១២នាក់ រួមមាន លោក ហីរីហាំង អភិបាលរងស្រុកភ្នំស្រុក មន្រ្តីបរិស្ថាន កងរាជអាវុធហត្ថ ប៉ូលីស មន្ត្រីសង្កាត់រដ្ឋបាលជលផល និងសហគមន៍នេសាទ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានចាប់យកវត្ថុតាងដែលរឹបអូសបានមានដូចជា លូស្បៃមុង(អ៊ុយ) ចំនួន៥០មាត់ របាំងស្បៃមានប្រវែង ១ ៥០០ម៉ែត្រ បង្គោលឫស្សី ចំនួន៧០ដើម និងលបកែច្នៃចំនួន ២៥គ្រឿង។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងចម្រុះកម្ទេចចោលនៅនឹងកន្លែងផងដែរ។ ដោយឡែក កូនត្រីចម្រុះចំនួន ១៧គីឡូក្រាម ត្រូវបានប្រលែងចូលក្នុងបឹងធម្មជាតិវិញ៕ដោយ៖តារា


ចែករំលែក៖