ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ដូច្នេះមិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! សូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!
ប្រភពដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែរបានកើតឡើងចំនួន ៦លើកនេះ មានដូចជា៖ (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ០នាក់), រងរបួសសរុប ៤នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ មិនគោរពសិទិ្ឋ ៤លើក (ស្លាប់ ៤នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕
ដោយ៖ តារា