ភ្នំពេញ ៖ មានជនខិលខូចមួយចំនួនបានយកឈ្មោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅបង្កើតគណនីតេឡេក្រាម ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ និងផ្ញើសាររឿងវិនិយោគ ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ៖ «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាម ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្តថា ៖ ខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ ដែលមិនមែនជាគណនីផ្ទាល់ខ្លួនរបស់ខ្ញុំទេ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះដែលបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខ្ញុំបានធ្វើការដាក់ពាក្យបណ្តឹងស្នើសុំស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះ។
សូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់ 🙏🙏» ៕
ដោយ ៖ សិលា