ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការណ៍ជាមួយជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរង កាលពីរសៀលម្សិលមិញនេះ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្ទះឈ្មោះ រឿង រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិព្រៃដំរី ឃុំបឹងខ្នារ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់។
ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ រឿង រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ។
២-ឈ្មោះ ថៃ ប៊ុនធា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជាមួយគ្នា។
វត្ថុតាងដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់ទម្ងន់ ៤,១៧ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ។
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
៣-អំពូលសំរាប់ជក់ចំនួន ០១
៤-ប្រដាប់ជក់ចំនួន ០២កំប្លេ
៥-កូនថង់រំលែកថ្នាំញៀនចំនួន ០៤
៦-ឆាំសំរាប់ចូករំលែកថ្នាំញៀនចំនួន ០១
៧-ទូរស័ព្ទចំនួន ០២គ្រឿង
៨-ដែកកេះចំនួន ០១
៩-កូនកាបូបដាក់ថ្នាំញៀនចំនួន ០១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ