ភ្នំពេញ ៖ ដូចជាសាហាវឃោរឃៅពេកហើយ ! ខណៈមានរថយន្តពីរគ្រឿង បុកគ្នា ពេញទំហឹង រងការខូចខាត ស្រាប់តែមានភាគីទីបីមកបាញ់ប្រហារជាច្រេីនគ្រាប់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ចំកណ្តាលក្រុងតែម្តង តើពួកគេអត់ខ្លាចចំពោះការផ្តន្ទាទោសដែរឬអី ?
សូមបញ្ជាក់ថា ៖ មានរថយន្តម៉ាក ford ranger មួយគ្រឿងបានបុក ជាមួយនឹងរថយន្ត Merserdes មួយគ្រឿងទៀតពេញទំហឹង ស្រាប់តែមានរថយន្ត មួយ គ្រឿងផ្សេងទៀត បានចុះមកបាញ់ប្រហារទៅលើខាងរថយន្ត Merserdes បណ្តាល ឲ្យមានអ្នករបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានកាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃ ទី២៧ ខែ សីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ១០៤ ភូមិក្រពេីទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ជាជនជាតិខ្មែរ គេទើបស្គាល់អត្តសញ្ញាណ គឺលោកវរសេនីយ៍ទោ គង់ វុទ្ធី អាយុ ៣៦ឆ្នាំ ជានាយរងការិយាល័យប្រតិបត្តិការ សង្គ្រោះ អង្គភាព អន្តរាគមន៍ ក្រសួងមហាផ្ទៃ !
ខណៈស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈហៅ ពេទ្យលោកសង្ឃ។ ដោយឡែកជនជាតិចិន ម្នាក់ទៀតរងរបួសភ្លៅខាងឆ្វេង ។
បេីតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ ហេតុបានឲ្យដឹងថា ៖ មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាក Merserdes C550 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF 8168 ជិះគ្នា៣នាក់ ជនជាតិចិន ២នាក់ និងខ្មែរម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៤ ទិសដៅពីលិចទៅកេីត លុះមកដល់ ចំណុចកេីតហេតុក៏ស្រាប់តែមានបុរសមួយក្រុម ទៀត បានបេីករថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV 5779 បានធ្វេីដំណើរទិសដៅ បញ្ច្រាស ទិសគ្នា ហេីយរេចង្កូតទៅបុុក និងរថយន្ត Merserdes យ៉ាងពេញទំហឹង បណ្តាល ឲ្យរងការខូចខាត រួចស្រាប់តែមានរថយន្ត មួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ស មិនចាំផ្លាកលេខ បានបេីកមកពី ក្រោយ រថយន្ត Merserdes ក៏បានដកកាំភ្លើងវែង ខ្លីបាញ់ ប្រហារទៅលើខាងរថយន្ត Merserdes បណ្តាលឲ្យមាន អ្នករងរបួស ធ្ងន់២នាក់ ក្នុងនោះខ្មែរ ម្នាក់និងជនជាតិចិន ម្នាក់ ហើយក្រុមខ្មាន់កាំភ្លើងទាំងនោះបានចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុង រថយន្តបេីកគេចចេញទៅបាត់តែម្តង ។
ក្រោយទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែង កេីតហេតុ ក៏ប្រទះឃើញបុរស២នាក់ កំពុងរងរបួស ដោយសារគ្រាប់កាំភ្លើង ក៏ទាក់ទង ហៅរថយន្តសាមុយឲ្យមកដឹក ជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យលោកសង្ឃដែលពេលដល់ មន្ទីរពេទ្យ បុរសជាជនជាតិខ្មែរ «លោកវរសេនីយ៍ទោ គង់ វុទ្ធី អាយុ ៣៦ឆ្នាំ ជានាយរងការិយាល័យប្រតិបត្តិការ សង្គ្រោះ អង្គភាព អន្តរាគមន៍ ក្រសួងមហាផ្ទៃ ! »បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ដោយនៅសល់តែបុរសជនជាតិចិនម្នាក់រងរបួសភ្លៅ ខាងឆ្វេងត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ។
ពាក់ព័ន្ធនឹករណីខាងលេី ក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន បានសាកសួរទៅលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កា តាមប្រព័ន្ធតេឡេក្រាម ដែរតែមិនមានការឆ្លេីយតប ។ តែបេីតាមប្រភពពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ករណីនេះកម្លាំងជំនាញនៅបន្តស្រាវជ្រាវដេីម្បីឲ្យដឹងថា ជាករណីអ្វីឲ្យពិតប្រាកដ នឹងជំរាបជូនមហាជនឲ្យដឹងតាមក្រោយ។
សូមជម្រាបថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍សោះ ហើយមានក្រុមខ្មាន់កាំភ្លើងមកបាញ់មនុស្សឆៅៗ មានទាំងកាំភ្លើងវែងខ្លី ហាក់ដូចជាសាហាវពេកហើយ គេមានជំនឿថា សមត្ថកិច្ចកំណត់មុខសញ្ញាបាន ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនេះ ៕
ដោយ ៖ ភារ៉ា ដង្កោ