ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​-យុវតី​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​! ខណៈ​ឃាត់ខ្លួនជនពាក់ព័ន្ធ ៩៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៤ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យុវជន​-យុវតី​ គ្រប់​រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៩៧នាក់ (ស្រី ៩នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ​ ។

ចំពោះ​លទ្ធផលក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន​ ក្នុងចំណោមជនសង្ស័យចំនួន ៩៧នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ០នាក់),​ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣២នាក់(ស្រី ១នាក់),​ ប្រើប្រាស់ ១៧ករណី ឃាត់ ៦១នាក់(ស្រី ៨នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាកទឹកកក(Ice)​ ស្មេីនិង​ ១២៨,០៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១០អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ៣នាក់។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៥,៧១ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ៧,៨២ក្រាម។

*៤ / រាជធានីភ្នំពេញ៖ ជួយដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៤ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ៣៨នាក់ ស្រី ៥នាក់ ចាប់យកIce ៩៣,៨៨ក្រាម។

*៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៣៣ក្រាម។

*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៣ក្រាម។

*៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥៨ក្រាម។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់។

*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៩២ក្រាម។

 ដោយ​ឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត ២អង្គភាព

*១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១២,៦៥ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៧៤ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖