ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតជូនពរ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន
ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជាទីរាប់អាន!
ស្ថិតក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម គម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង មាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានអាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ដែលជានិច្ចកាលតែងតែ បានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការ កំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាពិសេសបន្តធានាការពារសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការ រីកចម្រើនជឿនលឿន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តីជ័យមង្គលគ្រប់ប្រការដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ និងភរិយា៕
ដោយ ៖ សិលា