ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា សូម អបអរសាទរ ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជា ដែល ដណ្តើម បាន ជ័យជម្នះ ក្នុងការ ប្រកួត បើក ឆាក លើ ក្រុម ម៉ាឡេស៊ី ក្នុង លទ្ធផល ៣ សិត ទល់១ សិត 

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូម អបអរសាទរ ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជា ដែល ដណ្តើម បាន ជ័យជម្នះ ក្នុងការ ប្រកួត បើក ឆាក លើ ក្រុម ម៉ាឡេស៊ី ក្នុង លទ្ធផល ៣ សិត ទល់១ សិត នៃ ពានរង្វាន់ បាល់ទះ SAMDECH MOHA BORVOR THIPADEI -2024 SEA V LEAGUE CHALLENG នារាត្រី ថ្ងៃ សុក្រ ទី ៣០ ខែសីហា ឆ្នាំ២០២៤ នេះ នៅ វិមាន ពហុ កីឡដ្ឋាន ជាតិ (ស្តាតឣូឡាំពិក)។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ៖ ជ័យជម្នះ នេះ នឹង ធ្វើ ឱ្យ ក្រុម ជម្រើស ជាតិ កម្ពុជា មាន ឱកាស ខ្ពស់ ក្នុង ការ សន្សំ ពិន្ទុ ឡើង ទៅ ជុំ បន្តទៀត ខណៈ ប្រកួត ២លើក ចុង ក្រោយ កម្ពុជាត្រូវ ទទួល ក្រុម ជម្រើស ជាតិ ឡាវ នាល្ងាច ថ្ងៃ សៅរ៍ និង បន្ត ជួប ក្រុម សិង្ហបុរី នាល្ងាច ថ្ងៃ អាទិត្យ ខាង មុខ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ៖ ខ្ញុំ ក៏ ដូចជា ប្រជាជន កម្ពុជារាប់ សែន នាក់ ដែល ចូល ទស្សនា ផ្ទាល់ និង ទស្សនា តាម អនឡាញ សូម ជូនពរ ឱ្យ ក្រុម ជម្រើស ជាតិ របស់ យើង បន្ត ធ្វើ ល្អ និង ទទួល បាន លទ្ធផល វិជ្ជមាន ក្នុង ប្រកួត ដែល នៅ សល់ ជា ពិសេស ឈាន ដល់ ឱកាស ដណ្តើម ប្រាក់ រង្វាន់ សម្តេច មហាបវធិបតី និងកក់កៅអី ឡើង ទៅ លេង ក្នុង ពានរង្វាន់ 2025 SEA V LEAGUE ខាង មុខ ផង ដែរ៕

ដោយ ៖ សិលា


ចែករំលែក៖