ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ខ្មែរ​ម្នាក់​បើក​រថយន្ត​ដឹកបារី​ឆ្លងដែនខុសច្បាប់​ជាង​៦០០០​កញ្ចប់​ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្រះកែវថៃ ៖ សេចក្ដីរាយការណ៍ពីស្រុកខ្លងហាតកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ថា យុវជនខ្មែរម្នាក់បានបើករថយន្ត​សង្ស័យ​មួយ​គ្រឿង ម៉ាក​ហុងដា​ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ក​.៨៣៤៦ ស្រះកែវ បើក​ចេញពី​ផ្សារ​បាន​ខៅ​ឌិន ចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ Ban Khao Din ឆ្ពោះទៅកាន់ ស្រុក​ខ្លង​ហាត ពេល​ចុះ​ទៅ​ដល់​ចំណុច​ត្រួតពិនិត្យ​រួម មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ទើប​ដឹង​ថា​ឈ្មោះ សេង ពៅ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើកបរ ។ ត្រួតពិនិត្យ​រកឃើញ​ប្រអប់​ក្រដាស​ពណ៌​ត្នោត​ចំនួន​១០​ប្រអប់ និង​ប្រអប់​ក្រដាស​ពណ៌​ស​ចំនួន​០២​ រុំក្នុងថង់ប្លាស្ទិកពណ៌ក្រហមលាក់ទុកក្នុងរថយន្ត និងស្តុប ពេល​បើក​ទៅ​រក​ឃើញ​ថា នៅ​ក្នុង​ប្រអប់​ក្រដាស​កាតុង​ទាំង​១២ មាន​លាក់​បារី​បរទេស​សរុប​៦០០​ដុំ ឬ​៦០០០​កញ្ចប់ ទើប​ឃាត់ខ្លួន​បាន។ ហើយ​បារី​រួម​ទាំង​រថយន្ត​ដែល​រឹបអូស​​ត្រូវ​បាន​ដកហូត​យក​ទៅ​រក្សា​ទុក ។

ប៉ូលិសប៉ុស្តិ៍ខេត្ត​ស្រះកែវ​នឹង​បន្ត​កាត់ទោស​និង​ស៊ើបអង្កេត​និង​ពង្រីក​លទ្ធផល​ដល់​អ្នក​ពាក់ព័ន្ធ​នឹង​ចលនា​នេះ​។

មន្ត្រី​រដ្ឋាករ​ខេត្ត​ស្រះកែវ​បាន​បង្ហើប​ថា លោក សេង ពៅ ដែល​ត្រូវ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​របស់​ខ្លួន ច្បាប់​ពន្ធ​អាករ​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ផាក​ពិន័យ​ខ្ពស់​ដល់​ទៅ ៤,២ លាន​បាត ហើយ​ត្រូវ​កាត់​ទោស​តាម ច្បាប់អន្តោប្រវេសន៍ផងដែរ។

 ទាក់ទិននិងបញ្ហាខាងលើអ្នកព័ត៌មានយើងមិនទាន់សុំការបំភ្លឺបានពីមន្ត្រីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះកន្លងមកអ្នកសារព័ត៌មានយើងបានសុំលេខទូរស័ព្ទពីមន្ត្រីកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃដែរតែមន្ត្រីរូបនោះមិនបានឱ្យឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖