អន្តរជាតិ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤ ពេលចូលរួមកិច្ចប្រជុំត្រួតពិនិត្យនិងពិគ្រោះពិភាក្សាលើបញ្ហាស្តីពីការផ្តល់អាវុធដល់អ៊ុយក្រែន លោក Geng Shuang តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា កិច្ចការបន្ទាន់របស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្នគឺជំរុញឱ្យឈប់បាញ់គ្នា ដើម្បីសម្រេចបាននូវសន្តិភាព។ប្រសិនជាភាគីអាមេរិកពិតជាចង់បញ្ចប់សង្រ្គាមមែននោះ ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសពាក់ព័ន្ធដែលក្នុងនោះបូករួមទាំងភាគីចិនផងដែរ តែមិនមែនទម្លាក់កំហុសនិងបង្កបដិបក្ខនោះទេ។
គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា វិបត្តិអ៊ុយក្រែននៅតែបន្តពង្រីកទៅទៀត ការចេះតែផ្តល់អាវុធទៅសមរភូមិមានតែនឹងបង្កផលវិបាកកាន់តែច្រើន។ ការបន្តញុះញង់ឱ្យមានបដិបក្ខនឹងគ្នា មានតែនឹងធ្វើឱ្យវិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅ ធ្វើឱ្យផ្លូវឆ្ពោះទៅកាន់សន្តិភាពកាន់តែពិបាក។ភាគីចិនយល់ឃើញថា ចំណុចសំខាន់នាពេលឥឡូវគឺគោរពគោលការណ៍៣ រួមមាន «មិនពង្រីកសមរភូមិ មិនផុសសង្គ្រាមឱ្យកាន់តែខ្លាំងឡើង និងគ្រប់ភាគីមិនចាក់សាំងលើភ្លើង» ដើម្បីជំរុញឱ្យស្ថានការណ៍ក្នុងតំបន់បញ្ចុះកម្តៅឱ្យឆាប់រហ័ស។ភាគីចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធនៃជម្លោះបង្ហាញពីគោលឆន្ទៈនយោបាយ ដើរស្របតាមទិសដៅដូចគ្នា ដើម្បីឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ចាប់ដំណើរការចរចា ហេតុដូច្នេះអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើតលក្ខខណ្ឌដែលអំណោយផលនិងផ្តល់នូវជំនួយជាក់ស្តែង៕
ដោយ ៖ សិលា