ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង បងប្អូន៨៥៧រូប សម្រេចចិត្ដចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន គឺជាការសម្រេចចិត្ដត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖  ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេច ចិត្តដ៏ត្រឹមត្រូវ។ បងប្អូននឹងក្លាយជាសាច់ញាត្តិ ជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា យើងនឹងរួមគ្នា កសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ដើម្បីឱ្យកម្ពុជា អាចសម្រេច បាននូវមហិចតារបស់ខ្លួន ក្នុងការកែប្រែលប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

   ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណបក្សរាជធានីភ្នំពេញ ខណៈឯកឧត្តម ជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាចំនួន៨៥៧រូប មកពី១៤ខណ្ឌក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

    ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសកម្ពុជាដែលបានបាត់បង់សន្តិភាពជាង៥០០ ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ អោយមានភាពរីកចំរើនរុងរឿង និងធ្វើអោយ កម្ពុជាស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។

      ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយបក្សមួយនេះមានអាយុ៧៣ឆ្នាំហើយ ហើយកាលពី៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានបន្តបង្កើតស្នាដៃដ៏ធំធេងសំរាប់ជាតិ មាតុភូមិយ៉ាងច្រើនបន្ថែមទៀត។

     ឯកឧត្ដម ឃួង ស្រេង រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសគាំទ្រលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ ត្រីកោណCLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៨៥៧រូប បានលើកឡើងថា៖ ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដើម្បីមានឱកាសបានចូលរួមកសាងជាតិមាតុភូមិ។យើងខ្ញុំទាំអស់គ្នាប្តេជ្ញាចិត្ត អនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន,គាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាលនិងគាំទ្រជាមួយនឹងការចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ថែមទៀត៕

ដោយ ៖ សំរិត


ចែករំលែក៖