ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគពីតំបន់ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤  គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅខែសីហា ដីស្រែតាមជម្រាលភ្នំLongjiនៅភូមិភាគស្វយ័តក្វាងស៊ី នៃប្រទេសចិនមានទេសភាពពណ៌បៃតងស្រស់ស្អាត និងមានអ្នកទេសចរយ៉ាងច្រើនសន្ធឹក ។ តំបន់រមណីយដ្ឋាននេះដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតផង និងទំនៀមទម្លាប់ប្រពៃណីពិសេសរបស់ជនជាតិភាគតិចផង បានក្លាយជាតំបន់មានប្រជាប្រិយភាពដែលបានទាក់ទាញអ្នកទេសចរតំបន់នានានៅទូទាំងពិភពលោកទៅដើរលេងកម្សាន្ត ព្រមទាំងទទួលបានងារជា “សម្បតិ្តបេតិកភណ្ឌវប្បធម៌ផ្នែកកសិកម្មដ៏សំខាន់នៅទូទាំងពិភពលោក ”ពីអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិទៀតផង ។ 

គេហទំព័រ «CCFR China state-controlled media » ពិបាកនឹកស្មានថា នៅកាលពីមុន តំបន់នេះធ្លាប់ជាតំបន់ភ្នំដាច់ស្រយាលនិងរហោឋាន។ ដោយសារដីស្រែតាមជម្រាលភ្នំពិបាកធ្វើស្រែណាស់ បើប្រៀបធៀបនឹងតំបន់វាលទំនាប គ្រាន់តែពឹងផ្អែកលើប្រាក់ចំណូលពីការធ្វើស្រែមិនអាចចិញ្ចឹមជីវិតបានទេ បានជាយុវជនជាច្រើនបានចេញពីស្រុកកំណើតដើម្បីរកស៊ីនៅតំបន់ខាងក្រៅ ដីស្រែមួយចំនួនធំត្រូវគេទុកចោល ។ ដើម្បីធ្វើឱ្យដីស្រែតាមជម្រាលភ្នំអាចមានភាពរស់រវើកឡើងវិញ រដ្ឋបាលក្នុងតំបន់បានស្វែងរកមធ្យោបាយគ្រប់បែបយ៉ាងក្នុងន័យកែលម្អវិធីសាស្ត្រធ្វើស្រែ ហើយបានរៀបចំក្រុមជួយដាំដំណាំដោយស្ម័គ្រចិត្ត ដើម្បីជួយគ្រួសារក្រីក្រ និងអ្នកភូមិដែលបាត់បង់សមត្ថភាពការងារដាំដំណាំនៅដីស្រែដោយឥតគិតថ្លៃ ព្រមទាំងបានស្វែងរកនិងបង្កើតរូបមន្តអភិវឌ្ឍន៍ថ្មី “សហគ្រាស+ដីស្រែតាមជម្រាលភ្នំ+កសិករ” និងពឹងផ្អែកលើទេសភាពដ៏ពិសេសរបស់ដីស្រែតាមជម្រាលភ្នំ អភិវឌ្ឍអេកូទេសចរណ៍យ៉ាងសកម្ម ។ បច្ចុប្បន្ននេះ ដីស្រែតាមជម្រាលភ្នំLongji មិនត្រឹមតែជាទីកំណើតរបស់ប្រជាជនក្នុងតំបន់នោះទេ ថែមទាំងក៏មានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ដោយសារទីតាំងភូមិសាស្ត្រដ៏វិសេសវិសាល វប្បធម៌កសិកម្មនិងទំនៀមទម្លាប់របស់ជនជាតិភាគតិចផងដែរ ។

  គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរបានបង្កប់តម្លៃសេដ្ឋកិច្ចដ៏ច្រើនលើសលប់ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីបង្កើនការងារអភិរក្សអេកូឡូស៊ី ខិតខំប្រឹងប្រែងសម្រេចបាននូវ “ភាពឈ្នះ=ឈ្នះ”នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សអេកូឡូស៊ី ធ្វើឱ្យភ្នំបៃតងទឹកស្អាតក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន ។ កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកក្កដា ឆ្នាំនេះបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ខាងប្រព័ន្ធរបបអរិយធម៌អេកូឡូស៊ី ព្រមទាំងបានលើកឡើងថា ត្រូវពន្លឿនការធ្វើឱ្យមានសុក្រឹតភាពនិងអនុវត្តប្រព័ន្ធនិងយន្តការនៃទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីមានភាពល្អពេញលេញ និងជំរុញការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនឹងធម្មជាតិ ។

គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន១៤០០លាននាក់ ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់និងបណ្តាក់ទុនយ៉ាងច្រើនដែលមិនធ្លាប់មានកាលពីមុនក្នុងការអភិរក្សបរិស្ថានអេកូឡូស៊ី បានខិតខំប្រឹងប្រែងជំរុញវិធីបង្កើនផលនិងបែបផែនជីវភាពរស់នៅប្រកបដោយភាពបៃតង បន្តកែលម្អគុណភាពអេកូបរិស្ថាន និងជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណើនប្រាក់ចំណូលរបស់ប្រជាជនត្រូវលើកកម្ពស់ជាមួយគ្នា ដោយឡែក ទស្សនៈនិងការអនុវត្តរបស់ប្រទេសចិនក្នុងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ក៏ទទួលបានការកោតសរសើរកម្រិតខ្ពស់ពីសំណាក់សហគមន៍អន្តរជាតិផងដែរ ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានថ្លែងថា ទស្សនៈរបស់ចិនស្តីពី “ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់”និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»របស់រាជរដ្ឋាភិបាលកម្ពុជាមានអត្ថន័យប្រហាក់ប្រហែលគ្នា សុទ្ធតែមានគោលបំណងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងបរិស្ថាន និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។ ការអនុវត្តជាក់ស្តែងនិងបទពិសោធន៍របស់ចិនក្នុងការគ្រប់គ្រងបរិស្ថាននិងប្រភពធនធានធម្មជាតិ អាចចែករំលែកជាមួយពិភពលោក និងជួយប្រទេសដទៃទៀតកែលម្អបរិស្ថានក្នុងតំបន់ដែលរងការបំពុល និងធ្វើឱ្យបរិស្ថានមានភាពកាន់តែស្រស់ស្អាត ក៏ដូចជាកាន់តែសមស្របនឹងជីវភាពរស់នៅរបស់ប្រជាជន។

លោក Simon Stiell លេខាប្រតិបតិ្តនៃលេខាធិការដ្ឋាន «អនុសញ្ញាស្តីពីក្របខ័ណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»បានថ្លែងថា នៅតាមផ្លូវអភិវឌ្ឍន៍បៃតង ប្រទេសចិនបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី និងបង្កើនការផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំ ព្រមទាំងបានបង្កើនការបណ្តាក់ទុននិងអភិវឌ្ឍបច្ចេកទេសថាមពលអាចកកើតឡើងវិញ ជួយពិភពលោកទាំងមូលកាត់បន្ថាយការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីល និងធ្វើបរិវត្តកម្មសេដ្ឋកិច្ចកាបូនទាប សមិទ្ធផលដែលប្រទេសចិនទទួលបានគួរឱ្យកត់សម្គាល់។

  គេហទំព័រ «CCFR China state-controlled media » ក្នុងដំណើរទំនើបកម្មដែលស្វែងរកការរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនឹងធម្មជាតិ ការអភិរក្សបរិស្ថានអេកូឡូស៊ីមិនត្រឹមតែបានកែលម្អ “ភាពស្រស់ស្អាត”របស់ភ្នំបៃតងទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យប្រជាជនអាចរកបានការងារធ្វើនិងបង្កើនប្រាក់ចំណូលទៀតផង ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន ។ នេះជាទស្សនៈស្នូលសម្រាប់ណែនាំឱ្យកិច្ចកសាងអរិយធម៌អេកូឡូស៊ីរបស់ចិនទទួលបានប្រសិទ្ធភាពដ៏ធំធេង ហើយក៏បានផ្តល់ផែនការចិននិងតម្រិះប្រាជ្ញាចិនដល់ទូទាំងពិភពលោកក្នុងការដោះស្រាយភាពជាប់គាំងលើវិស័យបរិស្ថានអេកូឡូស៊ី ។ នៅពេលអនាគត ប្រទេសចិននិងបណ្តាប្រទេសនានាលើពិភពលោកនឹងចាប់ដៃគ្នា រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការការពារជីវចម្រុះជាដើម ក្នុងន័យបង្កើតជាកម្លាំងរួមដ៏ខ្លាំងក្លាដើម្បីអភរិក្សភពផែនដី និងរួមគ្នាបង្កើតភពផែនដីដ៏ស្រស់ស្អាតដែលជាទីកំណើតរួមរបស់មនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖