ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ២៥ភាគរយ 

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ២៥ភាគរយ ។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសាងសង់ជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយតភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ១៥ ៧៥០ម៉ែត្រ ។

គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង៕ដោយ៖តារា


ចែករំលែក៖