ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៩គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ២៤០គ្រឿង និងម៉ូតូ ២៥០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៥២គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១៣៣គ្រឿង និងម៉ូតូ ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,៨៦៦គ្រឿង, រថយន្តធំ ១៧គ្រឿង, រថយន្តតូច ៧៩៥គ្រឿង, ម៉ូតូ ១,០៥៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,១៦២គ្រឿង, រថយន្តធំ ១៧គ្រឿង, រថយន្តតូច ៤៣៣គ្រឿង និងម៉ូតូ ៧១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ ៖ សិលា