ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Militao ត្រូវបានដកចេញពីជម្រើសជាតិប្រេស៊ីលដោយសាររបួសជើង

ចែករំលែក៖

សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែការពារកណ្តាលរបស់ក្រុម Real Madrid កីឡាករ Eder Militao បានចាកចេញពីជំរុំហ្វឹកហាត់របស់ប្រេស៊ីល មុនពេលការប្រកួតជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងរបស់ពួកគេជាមួយនឹងក្រុមអេក្វាឌ័រ និងប៉ារ៉ាហ្គាយដោយសារតែរបួសជើង។

CBF បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្សែការពារ Eder Militao បានត្អូញត្អែរពីការឈឺចាប់សាច់ដុំនៅភ្លៅខាងស្តាំរបស់គាត់បន្ទាប់ពីការហ្វឹកហាត់កាលពីថ្ងៃពុធ ហើយបន្ទាប់ពីការពិនិត្យសុខភាពបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ វាត្រូវបានគេរកឃើញថាមានរបួសសាច់ដុំតូចមួយនៅភ្លៅខាងស្តាំរបស់គាត់។ កីឡាករត្រូវបានដកចេញពីការប្រកួតជម្រុះពីរបន្ទាប់របស់ប្រេស៊ីល ហើយ CBF បង្ហាញពីសាមគ្គីភាពជាមួយកីឡាករនៅពេលនេះ ហើយសូមជូនពរឱ្យគាត់ឆាប់ជាសះស្បើយ”។

កីឡាករ Militao វ័យ២៦ឆ្នាំដែលខកខានភាគច្រើនកាលពីរដូវកាលមុនដោយសារការរហែក ACL គឺជាកីឡាករចុងក្រោយរបស់ Real Madrid ដែលមានបញ្ហារបួសនៅដើមរដូវកាល។

ខ្សែបម្រើ Aurelien Tchouameni និងខ្សែការពារឆ្វេង Ferland Mendy បានចាកចេញពីជំរុំរបស់ប្រទេសបារាំង មុនពេលការប្រកួត Nations League របស់ពួកគេជាមួយនឹងក្រុមអ៊ីតាលី និងបែលហ្ស៊ិក ដោយសារតែរបួសក្នុងការប្រកួតឈ្នះ ២-០ របស់ Real Madrid លើក្រុម Real Betis កាលពីថ្ងៃអាទិត្យ។

ខ្សែបម្រើ Eduardo Camavinga, Dani Ceballos និង Jude Bellingham ក៏បានរងរបួសផងដែរក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយខ្សែការពារ David Alaba នៅតែមិនទាន់ជាសះស្បើយពីរបួស ACL ដែលរងរបួសកាលពីរដូវកាលមុន ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖