ព័ត៌មានទាន់ហេតុការណ៍៖

លោក សួស យ៉ារ៉ា ទទួលបាននូវមេដាយ «The Officers’ Cross of The Order of Merit of Hungary» របស់ លោកបណ្ឌិត Tamás SULYOK ប្រធានាធិបតីប្រទេសហុងគ្រី

ចែករំលែក៖

ភ្នំពេញ ៖ លោក សួស យ៉ារ៉ា ទទួលបាននូវមេដាយ «The Officers’ Cross of The Order of Merit of Hungary» របស់ លោកបណ្ឌិត Tamás SULYOK ប្រធានាធិបតីប្រទេសហុងគ្រី ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ក្នុងឱកាសដែលលោកទទួលបាននូវមេដាយ «The Officers’ Cross of The Order of Merit of Hungary» របស់ លោកបណ្ឌិត Tamás SULYOK ប្រធានាធិបតីប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី បំពាក់ជូននៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយ លោកបណ្ឌិត Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា (មាននិវេសនដ្ឋាននៅទីក្រុងហាណូយ)។ 

រដ្ឋសភា សូមអបអរសាទរចំពោះ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ ការអន្តរជាតិ និងព័ត៌មាន ក្នុងឱកាសដែលលោកទទួលបាននូវមេដាយ «The Officers’ Cross of The Order of Merit of Hungary» របស់ លោកបណ្ឌិត Tamás SULYOK ប្រធានាធិបតីប្រទេសហុងគ្រី ក្នុង ឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី បំពាក់ជូននៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយ លោកបណ្ឌិត Tobor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា (មាននិវេសនដ្ឋាននៅ ទីក្រុងហាណូយ) ដែលគ្រឿងឥស្សរិយយសនេះផ្តល់ជូនជនជាតិហុងគ្រី និងជនបរទេស ដែលមានស្នាដៃក្នុងការ អភិវឌ្ឍជាតិ និងសកលលោក។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណជាពិសេសចំពោះ លោក បណ្ឌិត Tamás SULYOK ប្រធានាធិបតី និង លោក Viktor Orbán នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ដែលតែងតែ ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយព្រះរាជាណាចក្រកម្ពុជា នៅគ្រប់កម្រិត ទាំងការកសាងស្ពាននៃទំនាក់ទំនង ដ៏ស្អិតល្មួតរវាងប្រទេសកម្ពុជា-ហុងគ្រី និង ក្នុងកម្រិតអនុតំបន់ទន្លេមេគង្គនិងអនុតំបន់ទន្លេដានុបរបស់អឺរ៉ុប។

ការទទួលស្គាល់នូវស្នាដៃទំនាក់ទំនងការទូតចំពោះ លោក សួស យ៉ារ៉ា គឺជាសក្ខីភាពនៃការលើកទឹកចិត្តនិង សាមគ្គីភាពក្នុងនាមជាគ្រួសារនៃមន្ត្រីការទូត និងសាមគ្គីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការប្រវត្តិសាស្ត្រដែលបានកសាង ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តពូនជ្រំនូវមិត្តភាពកិច្ចសហ ប្រតិបត្តិការដោយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី នឹងបន្តនូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅ បន្ថែមទៀតក្នុងនាមជាដៃគូ និងក្នុងនាមជាតំបន់ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ៕ 

ដោយ ៖ សិលា


ចែករំលែក៖