ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សក្តានុពលកសិឧស្សាហកម្ម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញពី សក្តានុពលកសិឧស្សាហកម្ម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សម្តេចធិបតី លើកឡើងថា ៖ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ពិេសស ដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដោយក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវទាំងមូល គឺមានផ្ទៃដីដាំដុះដូចជា៖

– ដំណាំកៅស៊ូ មានផ្ទៃដីដាំដុះ សរុបចំនួន  ៦៩២២ហិកតា និងផ្ទៃដីចៀរជ័រ សរុបចំនួន ៥៦៤៣ហិកតា ។

– ដំណាំស្វាយចន្ទី មានផ្ទៃដីដាំដុះសរុប ១៥០៣០ហិកតា ។

បន្ថែមពីនេះ ស្រុកអូរយ៉ាដាវ ក៏មាននូវរោងចក្រកែច្នៃដំឡូងមី ចំនួន ១ និងរោងចក្រកែច្នៃជ័រកៅស៊ូ ចំនួន ២ ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖