ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃអាទិត្យនេះ ! មានភ្ញៀវមកទស្សនានៅតាមដងព្រែកកំពតនាចុងសប្តាហ៍ រីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រង របស់ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ នៅថ្ងៃអាទិត្យទី៨ ខែកញ្ញា ឆ្នាំ២០២៤ ទិដ្ឋភាពភ្ញៀវទេសចរដែលបានមកទស្សនានៅតាមដងព្រែកកំពតនាចុងសប្តាហ៍ រីករាយជាមួយទេសភាពធម្មជាតិដ៏ស្រស់បំព្រង រួមជាមួយសេះសមុទ្រឈរបាញ់ទឹកយ៉ាងសង្ហា និងនាឡិកាយក្ស ដែលជាសញ្ញាផ្ដល់អត្ថន័យដ៏សំខាន់សម្រាប់ទីក្រុងកំពត ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់របស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។

ទោះបីជាអាកាសធាតុមានភ្លៀងខ្លះក៏ដោយ ភ្ញៀវទេសចរក៏នៅតែមិនជិនណាយក្នុងការមកទីនេះដើម្បីថតរូប កំសាន្ត ក៏ដូចជារីករាយនឹងទេសភាពលើដងព្រែក និងទិដ្ឋភាពនៃជួរភ្នំបូកគោនៅពីខាងក្រោយដូចផ្ទាំងគំនូរ។ 

ទេសភាពតាមដងព្រែកកំពតមានសម្រស់គ្រប់ពេលវេលា ទាំងពេលព្រឹក ថ្ងៃ ល្ងាច និងពេលយប់ ធ្វើឱ្យទីក្រុងកំពតក្លាយជាទិសដៅទេសចរណ៍មួយដែលគ្រប់គ្នាមិនអាចភ្លេចបាន។

ដោយសារប្រទេសមានសន្តិភាព មានស្ថេរភាពនិងសន្តិសុខសណ្តាប់ធ្នាប់ល្អទើបប្រជាពលរដ្ឋដើរលេងដោយមិនមានការខ្វល់ខ្វាយ ។ សូមអរគុណបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានអញ្ជើញមកលេងកំសាន្តនៅខេត្តកំពត និងសូមជូនពរធ្វើដំណើរត្រលប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាពនិងសូមជូនពររកសុីទទួលទានមានបានគ្រប់ក្រុមគ្រួសារ ៕

ដោយ ៖ សិលា


ចែករំលែក៖