ព័ត៌មានទាន់ហេតុការណ៍៖

ជាន់ហ្គែរថយន្ដច្រឡំហ្វាំង បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ ឯតៃកុងរងរបួសបញ្ចូនទៅកាន់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានឡេីងបេីករថយន្ត Lexus RX330 មួយគ្រឿង ដោយជាន់ហ្គែស្មានតែហ្វាំង បណ្ដាលឲ្យស្ទុះធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាងនៅកណ្តាលទឹក ស្អុយ រីឯតៃកុងបានរងរបួស ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១០៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ដម៉ាកសុីសRX300 ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ2AG.7632 ដោយធ្វើដំណើរចេញពីផ្លូវក្នុងផ្ទះជួលមួយកន្លែង ឡើងមកផ្លូវ១០៣ ទិសដៅពីកើតមកលិចដើម្បីយករថយន្ដមកចតទុក ខណះនោះក៏បានរយ៉ែរថយន្តចុះឡេីងក៏ច្រឡំជាន់ហ្គែរថយន្ដស្មានតែហ្វាំង ទេីសស្ទុះធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាបផ្ងារជើងយ៉ាងច្រង៉ាង ចំណែកម្ចាស់រថយន្ដរងរបួស តែភ្លាមៗក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះជួយសង្គ្រោះយកម្ចាស់រថយន្ដដែលនៅជាប់ក្នុងរថយន្ដចេញមកក្រៅរួចក៏បានបញ្ជូនទៅមន្ទីពេទ្យផងដែរ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកេីតហេតុ ដោយពិនិត្យឃេីញថាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ និងមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ក៏ឲ្យសាច់ញាតិក្រុមគ្រួសារហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលេីចេញពីប្រឡាយ ទៅជួសជុល ដេីម្បីប្រេីប្រាស់ធម្មតា ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖