អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media »បានផ្សាយថា, ថ្ងៃទី៩ខែកញ្ញា ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា៖ នៅថ្ងៃទី៦ខែកញ្ញា រដ្ឋាភិបាលអាមេរិកបានចេញផ្សាយអ្វីដែលហៅថា”ការព្រមានលើពាណិជ្ជកម្មហុងកុងច្បាប់ថ្មី”ដោយបញ្ជាក់ថា ច្បាប់សន្តិសុខជាតិរបស់ហុងកុងនិង《លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ》របស់ហុងកុងដែលចូលជាធរមានក្នុងខែមីនា បានរំលោភសេរីភាពជាមូលដ្ឋាននិងសិទ្ធិមនុស្សរបស់ហុងកុងបន្ថែមទៀត សកម្មភាពធ្វើអាជីវកម្មរបស់សហគ្រាសអាមេរិកកំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងដូចនៅចិនដីគោក។
គេហទំព័រ «CCFR China state-controlled media » មើលថា, តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងដូចម្តេចចំពោះករណីនេះ?
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា, លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អាមេរិកបានប្រឌិតព័ត៌មានក្លែងក្លាយអំពីអ្វីដែលហៅថា”ការព្រមានលើពាណិជ្ជកម្មហុងកុងច្បាប់ថ្មី”បានមួលបង្កាច់ច្បាប់សន្តិសុខជាតិរបស់ហុងកុងដោយខុសទំនង និងលាបពណ៌បរិយាកាសធុរកិច្ចរបស់ហុងកុង ភាគីចិនប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ។បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុងនិង《លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ》ដាក់ចេញ នីតិរដ្ឋនិងបរិយាកាសធុរកិច្ចរបស់ហុងកុងមានភាពកាន់តែប្រសើរឡើង ហើយមូលដ្ឋាននៃភាពរុងរឿងនិងស្ថិរភាពក្នុងរយៈពេលយូរមានភាពកាន់តែរឹងមាំថែមទៀត។ តាម《របាយការណ៍ប្រចាំឆ្នាំនៃកម្លាំងប្រកួតប្រជែងពិភពលោកឆ្នាំ២០២៤》បង្ហាញឱ្យឃើញថា នៅឆ្នាំ២០២៣ ទំហំទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសដែលហុងកុងទទួលបាន កាន់លំដាប់ថ្នាក់ទី៤លើពិភពលោក ហើយហុងកុងគឺជាអង្គភាពសេដ្ឋកិច្ចពាណិជ្ជកម្មទំនិញធំទី១០លើពិភពលោក។
គេហទំព័រ «CCFR China state-controlled media » បន្តថា, លោកស្រីMao Ningបានលើកឡើងថា ភាគីអាមេរិកគួរគោរពសត្យានុម័តនិងការពិត គោរពអធិបតេយ្យភាពរបស់ប្រទេសចិននិងនីតិរដ្ឋរបស់ហុងកុង ហើយត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្ដីនិងទង្វើរបស់ខ្លួនលើបញ្ហាពាក់ព័ន្ធហុងកុង៕
ដោយ ៖ សិលា