ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យស្ថានភាពមហាវិថី ស៊ី ជីនពីង ដើម្បីបង្កើនសុវត្ថិភាពដល់អ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៤ លោក នៃ ប៉ាត់ និង លោក ឃុន សុខា អនុរដ្ឋលេខាធិការ  តំណាង លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ផន រឹម  អ្នកនាំពាក្យក្រសួង បានចុះពិនិត្យស្ថានភាពមហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ដោយមានការចូលរួមពី មន្ត្រីជំនាញបច្ចេកទេសក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ក្រុមបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ 

បេសកកម្មចុះត្រួតពិនិត្យនេះ ដើម្បីប្រមូលធាតុចូល ឈានទៅកែសម្រួល និងបំពេញបន្ថែមចន្លោះខ្វះខាតផ្នែកបច្ចេកទេសមួយចំនួន ដើម្បីសម្រួល និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

សូមអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់មហាវិថីនេះ បើកបរដោយស្មារតីប្រុងប្រយ័ត្ន កុំបើកបរលើសល្បឿនកំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖