ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ បានធ្វេីការបង្ហាញមុខជនសង្ស័យ០៤នាក់ជាសាធារណៈ មុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកសុវត្ថិភាព និងដុំឥដ្ឋវ៉ៃ) ទៅលេីជនរងគ្រោះ០២នាក់ឲ្យរងរបួស បង្កឡេីងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង១៥នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ទី១/ឈ្មោះ នឿន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ទី២/ឈ្មោះ នឿន ដាវីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងធ្វើធ្មេញសិប្បនិម្មិត (អ្នកទាំងពីរជាបងប្អូនបង្កេីត(ភ្លោះនិងគ្នា) មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យចំនួន០៤នាក់ដែលឃាត់ខ្លួនបាន រួមមាន ៖ ទី១/ឈ្មោះ រ៉ា ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២/ឈ្មោះ រ៉ុម វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣/ឈ្មោះ ឌី ប៊ុនណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៤/ឈ្មោះ ធី គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១JP-1732លេខតួ និងលេខម៉ាស៊ីន8109163 ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។
គួររំលឹក ថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះចំនួន០២នាក់ ជាបងប្អូនបង្កើតភ្លោះនឹងគ្នា ទី១/ឈ្មោះ នឿន ដាវីត ទី២/ឈ្មោះ នឿន ដាវីន បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KR-០៤០៨ ចេញពីផ្ទះស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងគោលបំណងទៅកាត់សក់នៅម្ដុំស្តុបថ្នល់បត់ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ពេលជនរងគ្រោះជិះម៉ូតូឌុបគ្នាមកដល់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូ០៤គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកជើងធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយក្រុមជនសង្ស័យក៏បានយកដុំឥដ្ឋ គប់មកលើជនរងគ្រោះ និងយកមួកសុវត្ថិភាព វាយទៅលើម៉ូតូជនរងគ្រោះទាំងពីរនាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ នឿន ដាវីត រងរបួសបែកក្បាលផ្នែកខាងក្រោយ និងឈ្មោះ នឿន ដាវីន រងបួសដាច់រលាត់លើកែងដៃខាងឆ្វេង,កែងជើងខាងឆ្វេង និងពកក្បាលផ្នែកខាងមុខ និងបណ្តាលឱ្យខូចម៉ូតូផ្នែកខាងមុខ និងផ្នែកចំហៀងទាំងសងខាង រួចក្រុមជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានទូរសព្ទប្រាប់ឈ្មោះ សន យ៉ាត ភេទស្រី អាយុ៥១ឆ្នាំ (ត្រូវជាម្ដាយបង្កើត) ឲ្យបានដឹង ។
បន្ទាប់មកជនរងគ្រោះក៏បានទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ ដេររបួសក្បាលចំនួន០៦ថ្នេរ ហើយឈ្មោះ សន យ៉ាត ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពចំនួន០២នាក់ ទី១/ឈ្មោះ ឌី ប៊ុនណា ភេទប្រុស អាយុ១៦ឆ្នាំ ទី២/ឈ្មោះ ធី គីមហេង ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចផ្លូវបេតុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ា ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ រ៉ុម វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកចំនួន០៦នាក់ទៀតបានឌុបគ្នាមកធ្វើសកម្មភាព ធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យដួល រួចយកមួកសុវត្ថិភាព, ដុំឥដ្ឋ វ៉ៃ និងគប់ទៅលើជនរងគ្រោះទាំងពីរនាក់បណ្តាលឱ្យរងរបួសប្រាកដមែន ៕
ដោយ ៖ ភារ៉ា ដង្កោ