ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុករមាសហែក ជួបសំណេះសំណាលដល់សិស្សានុសិស្សនិងចែកកង់សម្ភារៈសិក្សានិងពិសារអាហារសាមគ្គី នៅសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លក នៅឃុំចន្ត្រី ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ស៊ូម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទៅ១១ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះ សំណាល ដល់សិស្សានុសិស្សនិងចែកកង់ សម្ភារៈសិក្សានិងពិសារអាហារសាមគ្គី នៅសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លកនៅឃុំចន្ត្រី ស្រុករមាសហែក។

ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកនាយកសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លកលោកមេឃុំលោក នាយករងសាលា លោកលោកស្រីដែលជាសប្បុរសជនក្នុងនិងក្រៅប្រទេស

គ្រូជាប់កិច្ចសន្យា លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋឪពុកម្ដាយអាណាព្យាបាលសិស្សសរុប ២០០នាក់។

លោក សួស ម៉េត នាយកសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លក បានអោយដឹងថាសាលាបានដំណើរការចាប់តាំងពីឆ្នាំ សិក្សា២០១២-២០១៣ មកដោយមានការសាមគ្គីភាពទើបគណៈគ្រប់គ្រងសម្រេចដាក់ឈ្មោះថាៈ សាលាបឋមសិក្សាសាគ្គីត្រពាំងធ្លករហូតមកដល់សព្វថ្ងៃ និងមានការទទួលស្គាល់ជាសាលាពេញលក្ខណៈតាម ប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាលេខ២៣៩៨អយក.ប្រកចុះថ្ងៃសុក្រ១៥រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

លោក បានបន្តថា សាលាមានអគារ០១ខ្នង ស្មើនឹង០៥បន្ទប់ ក្នុងនោះ០៣បន្ទប់ជាបន្ទប់ថ្នាក់រៀន ០១បន្ទប់ជាបន្ទប់ទីចាត់

ការ និង០១បន្ទប់ទៀតបន្ទប់ជាបណ្ណាល័យ ២ ខ្លោងទ្វា០១ អង្គការ តាប៊ីថា ៣ បង្គន់ ០២ខ្នង ស្មើនឹង០៨បន្ទប់ ០៣បន្ទប់ថវិកាសាលា ០៩បន្ទប់ជាអំណោយរបស់អង្គការអង្គការស្អាត កម្ពុជាចែកដាច់សម្រាប់សិស្សប្រុស និងសិស្សស្រី ៤ កន្លែងលាងសំអាតដៃមាន ០១(អង្គការស្អាតកម្ពុជា) ៥ ចម្លោះយក្ស០១កន្លែង (អង្គការស្អាតកម្ពុជា)។

ចំពោះ ចំនួនគ្រួ សរុប៖០៧នាក់ ស្រី០៤នាក់ក្នុងនោះគ្រូបង្រៀនជាប់កិច្ចសន្យា០២នាក់ ស្រី០២នាក់ថ្នាករៀនសរុប៖០៦ថ្នាក់ ពីថ្នាក់ទី១ដល់ទី៦ និងមាន០១ថ្នាក់គ្រប់កម្រិតថ្នាក់មត្តេយ្យសហគមន៍០១ថ្នាក់។

ក្នុងឪកាសនោះ លោកស៊ូ ម៉ុល អភិបាលស្រុកបានថ្លែងអំណរគុណដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភថវិការចុះណាយផ្ទាល់ខ្លួននិងបានទិញសម្ភារៈសិក្សានិងកង់ដល់ប្អូនៗក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លកក្នុងឃុំចន្ត្រីស្រុករមាសហែក ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ ផងដែរ។

លោកបានពាំនាំនូវក្តីនឹករលឹក នឹងការសួរសុខទុក្ខ ជូនចំពោះ លោកគ្រូ អ្នកគ្រូ កូនក្មួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ពីសំណាក់ លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ក៏ដូចជា លោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង។

ជាមួយគ្នានេះលោក អភិបាលស្រុក បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង ពីលោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹងឱ្យ។

រាជរដ្ឋាភិលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកកម្ពស់វិស័យអប់រំ ជាវិស័យអាទិភាពចម្បង។

បន្ថែមលើសពីនេះ លោក បានណែនាំឱ្យប្អូនៗសិស្សានុសិស្សត្រូវរៀនត្រង់ត្រាប់ស្ដាប់លោកគ្រូ អ្នកគ្រូពន្យល់ ត្រូវរស់នៅប្រកបដោយក្រមសីលធម៌ និងសុជីវធម៌ និងត្រូវប្រុងប្រយ័ត្នចំពោះជនប្លែកមុខ ដោយល្បួងលួងលោមតាមវិធី ផ្សេងៗ ជៀសវាងមានបញ្ហាផ្សេងដែលអាចបង្កឱ្យកូនក្មួយសិស្សានុសិស្សជួបគ្រោះថ្នាក់។

លោកអភិបាលស្រុក ក៏បានគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់មក លោកអភិបាលស្រុក និងបងប្អូនសប្បុរសជន ក៏បានប្រគល់កង់ សម្ភារៈសិក្សាសៀវភៅ ប៊ិចខ្មៅដៃនិងកាបូបដល់ប្អូនៗក្មួយសិស្សានុសិស្សនៅសលាបឋមសិក្សាសាមគ្គី ត្រពាំងធ្លកនិងបានពិសារអាហារសាមគ្គីយ៉ាងភាពស្និតស្នាលផងដែរ។


ចែករំលែក៖