ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងបើកតារាងបាល់ទះលួចបង្កប់ល្បែងសុីសង

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងមួយកន្លែង បើកតារាងបាល់ទះ ស្នូកឃ័រ តែលួចបើកលេងល្បែងសុីសងអនឡាញ ទោះជាកន្លងមកអាជ្ញាធរ ណែនាំអប់រំ តែនៅលួចបើកលេងដដែល ទើបនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាប ចាប់ដកហូតសម្ភារៈ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកអាជ្ញាធរសង្កាត់ ខណ្ឌ ធ្លាប់ចុះទៅធ្វើការអប់រំ ណែនាំ ជៀសវាងបើកលេងនូវល្បែងសុីសងខុសច្បាប់ណាមួយ ព្រោះឃើញមានតែតារាងបាល់ទះ ស្នូកឃ័រ ស្រាប់តែស្ងាត់ៗ មានលួចបើកលេងល្បែងអនឡាញ ទើបនៅរសៀលថ្ងៃ១២កញ្ញានេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅបង្ក្រាប ដកហូតបានសម្ភារៈ ល្បែងអនឡាញមួយចំនួន ។

ក្រោយពីដកហូតបានសម្ភារៈទាំងនោះ ត្រូវបានអាជ្ញាធរប្រមូលយកទៅរក្សាទុក នៅសាលាខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖