ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinping ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង ហើយបានគូសបញ្ជាក់ពីការត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ 

    គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ រសៀលថ្ងៃទី១២ខែកញ្ញា  លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងនៅទីក្រុងLanzhouខេត្តGansuប្រទេសចិន។ លោកបានគូសបញ្ជាក់ថា  ត្រូវអនុវត្តដោយម៉តចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០   ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រដែលផ្តោតលើការការពារនិងអភិបាលកិច្ច  ចត់ទុកការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយថែមទៀតជាកម្លាំងចលករ  ប្រកាន់ខ្ជាប់នូវការតម្កល់អេកូឡូស៊ី និងការអភិវឌ្ឍបៃតងជាអាទិភាព  ដើម្បីជំរុញឱ្យការការពារអេកូឡូស៊ីនៅតាមដងទន្លេទាំងមូលឡើងដល់កម្រិតថ្មី  ការធ្វើបរិវត្តកម្មបៃតងមានវឌ្ឍនភាពថ្មី  ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានសមិទ្ធផលថ្មី  ជីវភាពរស់នៅរបស់ប្រជាជនក្លាយបានការកែលម្អថ្មី ដើម្បីត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង៕

ដោយ ៖ សិលា


ចែករំលែក៖