ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ជួបសន្ទនាជាមួយលោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិនបានជួបសន្ទនាជាមួយលោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា នៅក្រុង St. Petersburg ។

   គេហទំព័រ «CCFR China state-controlled media » ថា ៖ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការវិវឌ្ឍរីកចម្រើននៃកិច្ចពិគ្រោះពិភាក្សាអំពីកិច្ចការព្រំដែននាពេលថ្មីៗកន្លងទៅនេះ ដោយសម្គាល់ឃើញថា ការដែលទំនាក់ទំនងរវាងចិននិងឥណ្ឌាសម្រេចបាននូវស្ថិរភាព គឺសមស្របនឹងផលប្រយោជន៍មូលដ្ឋាននិងវែងឆ្ងាយរបស់ប្រជាជននៃប្រទេសទាំងពីរ  ហើយក៏មានអំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពក្នុងតំបន់ផងដែរ ។

  គេហទំព័រ «CCFR China state-controlled media » លើកឡើង លោក Wang Yi បានគូសបញ្ជាក់ថា ប្រឈមមុខនឹងភាពស្មុគស្មាញបូករួមនិងភាពរង្គោះរង្គើនៃពិភពលោក  ចិននិងឥណ្ឌាគួរតែប្រកាន់ខ្ជាប់ភាពឯករាជ្យម្ចាស់ការ ជ្រើសរើសសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ប្រកាន់ខ្ជាប់ការជួយគ្នាទៅវិញទៅមក ចៀសវាងកុំបង្កការរំខានរវាងគ្នានិងគ្នា ។ ជឿជាក់ថា ភាគីទាំងពីរមានពុទ្ធិនិងសមត្ថភាព ក្នុងការប្រើក្រសែភ្នែកត្រឹមត្រូវចំពោះគូភាគី ដោះស្រាយការខ្វែងគំនិតដោយសមរម្យដោយអាកប្បកិរិយាអនុវត្តជាក់ស្តែង  ក្នុងន័យគិតគូរប្រកបដោយលក្ខណៈស្ថាបនា ដើម្បីស្វែងរកផ្លូវរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងប្រទេសធំដែលជាប្រទេសជិតខាង និងជំរុញឱ្យទំនាក់ទំនងរវាងចិននិងឥណ្ឌាត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍យ៉ាងរឹងមាំនិងប្រកបដោយស្ថិរភាព និងនិរន្តរភាព ។

  គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជាការឆ្លើយតប លោក Ajit Doval បានថ្លែងថា ប្រទេសទាំងពីរឥណ្ឌានិងចិនគួរតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍរៀងខ្លួននិងការអភិវឌ្ឍរួម ការដែលប្រជាជនឥណ្ឌានិងចិនចំនួន២ពាន់៨រយលាននាក់ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នឹងអាចកែប្រែពិភពលោកទាំងមូល 

ដោយ ៖ សិលា


ចែករំលែក៖