ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាសម្តែងនូវការខកចិត្ត និង សោកស្តាយយ៉ាងខ្លាំងក្រោយពីបានដឹងថា ក្រសួងរតនាគារ សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាសម្តែងនូវការខកចិត្ត និង សោកស្តាយយ៉ាងខ្លាំងក្រោយ ពីបានដឹងថា ក្រសួង រតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃ ទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤ បាន សម្រេចដាក់ទណ្ឌកម្មលើ លោក លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ទ្រព្យសម្បត្តិ ជាគ្រឹះស្ថាន អាជីវកម្មចំនួន ០៤ របស់លោកផ្ទាល់ ។ 

គណបក្សប្រជាជនកម្ពុជាចាត់ទុកថា ៖ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ និង ដោយអយុត្តិធម៌ ពី បទជាប់ពាក់ព័ន្ធ នឹង ពលកម្ម ដោយបង្ខំ និង បទល្មើស បច្ចេកវិទ្យា (Cyber Crime) ផ្សេងៗនោះ គឺមាន លក្ខណៈ ជានយោបាយ ដោយប៉ះពាល់ ដល់កិច្ចខិតខំប្រឹង ប្រែងដើម្បី កែលម្អ ទំនាក់ទំនងទ្វេភាគី ។ ម្យ៉ាងទៀតការ ដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ គឺជាការរំលោភ បំពាន លើអធិបតេយ្យរបស់ប្រទេសកម្ពុជាដែល ជា ប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់ របស់ សហរដ្ឋ អាមេរិកឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖