ខេត្តពោធិ៍សាត់៖ រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានយល់ដឹងកាន់តែច្បាស់បន្ថែមពីចំណេះដឹងទូទៅ ច្បាប់នៃការត្រួតពិនិត្យគ្រឿងញៀន App NoDrug៖ https://nodrugsnacd.com/download និងបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី“លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន”ដេីម្បីពង្រឹងសមត្ថភាពជនបង្គោលមកពីវិស័យកិច្ចការនារីខេត្តមណ្ឌលគិរី រតនគីរី ត្បូងឃ្មុំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ។
លោកស្រី កេត សារ័ត្ន អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ និងជាអ្នកសម្របសម្រួលបានជម្រាបជូនថា ជនបង្គោលរបស់យើងដែលបានចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ពួកគាត់មានសេចក្តីសប្បាយរីករាយនិងរួមសហការស្តាប់និងធ្វើកិច្ចការដែលលោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹងក៏ដូចជាករណីសិក្សាជូនពួកគាត់រួមគ្នាត្រិះរិះនិងដោះស្រាយធ្វើឱ្យបរិយាកាសនៃវគ្គបណ្តុះបណ្តាលយើងស្រស់បំព្រងនិងទទួលបានផ្លែផ្កាល្អ។
ក្នុងនាមក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលនិងក្នុងនាមថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នសហការទាំងពីរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងកិច្ចការនារី ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ បានបង្ហាញនូវអារម្មណ៍រីករាយដោយឃើញពួកគាត់ដែលជាជនបង្គោលដែលនឹងត្រូវចុះទៅបំពេញបេសកកម្មផ្ទាល់ជាមួយនឹងគ្រួសារប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានដើម្បីផ្សព្វផ្សាយ អប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋាននោះមានភាពសប្បាយរីករាយសហការគ្នាទាំងវាគ្មិននិងអ្នកចូលរួមចែករំលែកបទពិសោធន៍នានាទៅវិញទៅមកដើម្បីទទួលយកបាននូវចំណេះដឹងពិតប្រាកដចែករំលែកបន្តមានប្រសិទ្ធភាព «ផ្ទះខ្ញុំ ផ្ទះអ្នកគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន » ។
ក្នុងឱកាសនោះដែរលោកក៏បានប្រាប់បន្ថែមឱ្យដឹងថា ចំណេះដឹងដែលបានផ្តល់ជូននាពេលនោះ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ផលប៉ះពាល់ដល់អ្នកប្រើ គ្រួសារនិងសង្គម។ ហេតុអ្វីបានគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការចូលរួមរបស់មាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការទាញយកពីការផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ App NoDrug៕ដោយ៖តារា