ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីនគរបាលម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ដ បានចង.កសម្លាប់ខ្លួនផ្អើលម្ចាស់ផ្ទះជួលនៅក្រុងបាវិត។
មន្ត្រីនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ុង សុភ័ក្រក្ដី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅផ្ទះលេខ០៨ហ្ស៊ី ផ្លូវបេតុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្ន: ស្នាក់នៅបន្ទប់ជួលលេខ៧ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។
ប្រភពដដែលបន្តថា នៅវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីម្ចាស់ទីតាំងបន្ទប់ជួល បានរាយការណ៍មកសមត្ថកិច្ចថា មានករណីមនុស្សចង.កស្លាប់នៅក្នុងបន្ទប់ជួលលេខ៧ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គណៈកម្មការកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុដើម្បីការពារកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវ។
តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុការពិនិត្យសាកសព សមត្ថកិច្ចជំនាញនគរបាលបច្ចេកទេស បានបញ្ជាក់ថាសាកសពស្លាប់ដោយសារធ្វើអត្ដឃាតចង.កដោយខ្លួនឯងពិតប្រាកដមែន។
ដោយ មូលហេតុ: មានវិបត្តិផ្លូវចិត្ដ និងបន្សល់នូវបណ្ដាំលាក្រុមគ្រួសារ០១ច្បាប់ ។
បច្ចុប្បន្ន សាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងល្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន