ខេត្តបាត់ដំបង ៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមយោ ប ល់ដឹកនាំរបស់លោកឧត្តមសេ នី យ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ផែនការងារអត្ត សញ្ញាណកម្ម ដែលមានលោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងទ ទួលផែន បាន ដឹកនាំមន្រ្តីជំនាញចុះពង្រឹងការងារអត្តសញ្ញាណកម្មដោយផ្តោតលេីការគ្រប់គ្រងការស្នាក់នៅ និងការ ងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៦ មានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកបវេល និងស្រុកសំ ពៅលូន។
-ជាលទ្ធផលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋគ្រប់អាយុ១៥ឆ្នាំក្នុងឆ្នាំ២០២៤ទទួលបាន ១៥, ៣១០នាក់ស្មេីនឹង១៣៥% លើសផែនការចំនួន ៤, ២ ២ ១ នាក់ ស្មេីនឹង៣៥%។
-អត្តសញ្ញាណប័ណ្ណផុតសុព ល ភាពប្រេីប្រាស់ផ្តល់ បាន ៤១,៥៨៩ នាក់ស្មេីនឹង៦៥% នៅ សល់ ៣,៥ ៩២ ៣ នាក់ស្មេីនឹង៣៥% ។
ចំពោះពលរដ្ឋដែលមានអត្តសញ្ញា ណប័ណ្ណ អស់សុពលភាពបាន ធ្វើការផ្តល់ជូនបានចំនួន៦៥ %នៅ សល់ ៣៥% ត្រូវ ផ្តល់បន្តចាប់ពីខែ វិច្ឆិកា និងខែធ្នូឆ្នាំ២០២៤ នេះ ។
តាមការសន្និដ្ឋាន ក្រោយពីចុះពិនិត្យនិងជំរុញការ ងារអត្តសញ្ញាណ ប័ណ្ណចំនួន៦ស្រុក រួចមក ឃើញថា ពលរដ្ឋមានការយកចិត្តទុកដាក់ក្នុងការសហកាជា មួយមន្រ្តីជំនាញផ្តល់អត្តសញ្ញាណប័ណ្ណ និងបាន យល់ ដឹងពីសារសំខាន់នៃអត្តសញ្ញា ណប័ណ្ណឬឯកសារពាក់ព័ន្ធផ្សេងទៀត ដែលបញ្ជាក់ជាពលរដ្ឋដែលមានសញ្ជាតិខ្មែរ ស្របច្បាប់ ហើយមានតម្រូវ ការចាំបាច់ជាច្រើនក្នុងការប្រើប្រាស់ប្រចាំថ្ងៃទើបជាលទ្ធផល ទទួលបាន អត្តសញ្ញាណប័ណ្ណគ្រប់អាយុ បានចំ នួន១៣៥%លើសផែនការរហូតដល់ ៣៥%។
នៅពេលបន្តបន្ទាប់ លោកឧត្តមសេ នីយ៍ទោស្នងការ នឹងបន្តជំរុញឱ្យក្រុមការងារនេះ ធ្វេីការជំរុញឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតលេីការងារអត្តសញ្ញាណកម្មនេះនៅទូទាំងខេត្ត ពិសេសការប្រេីប្រាស់រថយន្តចល័តដែលមានស្រាប់ចុះទៅបំពេ ញបែបបទផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមសាលារៀន រដ្ឋនិងឯកជន ក៏ដូចជានៅតាមមូលដ្ឋានឃុំ សង្កាត់ក្នុងខេត្ត ដេីម្បីបង្កលក្ខណៈងាយស្រួលមួយកម្រិតធំទៀត៕
ដោយ ៖ សិលា