ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥មានវឌ្ឍនភាពដល់ណាហើយ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា ៖ កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផល២៥%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។

លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។

គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានបន្តធ្លាក់ឥតដាច់ ដែលជាផ្នែកមួយដ៏ធំ នៃដំណើរការរាំងស្ទះខ្លះដល់ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវ។

ខ្ញុំបាទសូមបញ្ជាក់ជូនថា គម្រោងនៃកំណាត់លោកបន្តថា ៖ ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ(បើគ្មានការប្រែប្រួលទេ)។

ក្រុមការងារការដ្ឋានបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀងដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំបាទសុំខន្តីអភ័យទោសចំពោះការរំខានក្នុងអំឡុងពេលសាងសង់ ហើយការដ្ឋានបានប្រឹងប្រែង និងខិតខំឱ្យបញ្ចប់ការងារសាងសង់តាមកាលវេលាដែលបានគ្រោងទុក ៕ 

ដោយ ៖ សិលា


ចែករំលែក៖