ព័ត៌មានទាន់ហេតុការណ៍៖

Man City បានត្រឹមស្មើជាមួយ Inter Milan ក្នុងការប្រកួតបើកឆាក Champions League

ចែករំលែក៖

ការប្រកួត Champions League រវាងក្រុមខ្លាំងទាំង២គឺមេឃខៀវ Manchester City ជាមួយក្រុមខ្លាំងមកពីអុីតាលី Inter Milan បានត្រឹមលទ្ធផលស្មើគ្នា០ទល់០ប៉ុណ្ណោះនៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី១៨ឈានចូលថ្ងៃទី១៩ កញ្ញានេះ។

ក្រុមរបស់លោក Pep Guardiola មានឱកាសច្រើនជាងក្រុមភ្ញៀវ ខណៈដែលប្រធានក្រុម Kevin de Bruyne មានបញ្ហារបូសដែលបានបង្ខំគាត់ឱ្យចាកចេញនៅពាក់កណ្តាលតង់ ប៉ុន្តែគូប្រកួតអុីតាលីរបស់ Man City សមនឹងទទួលបានលទ្ធផលស្មើ ដោយមានប្រព័ន្ធការពារល្អ និងវាយបកមកវិញផងដែរ។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០២៣ ក្នុងទីក្រុង Istanbul Inter បានបង្ហាញនូវការរៀបចំដ៏អស្ចារ្យ និងមានតំបន់ប្រយុទ្ធល្អ បើទោះបីជាប្រឈមនឹងសម្ពាធកើនឡើងនៅក្នុងតង់ទីពីរក៏ដោយសម្រាប់ក្រុម Inter Milan។

ខ្សែប្រយុទ្ធ Erling Haaland ដែលស្វែងរកគ្រាប់បាល់ទី១០០របស់គាត់សម្រាប់ម្ចាស់ផ្ទះត្រូវបានរក្សាភាពស្ងៀមស្ងាត់ ហើយក្រុមទាំង២មានឱកាសធ្វើការវាយបកបានដូចគ្នា ប៉ុន្តែនៅតែមិនអាចស្វែងរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបាន។ ចំណែកខ្សែប្រយុទ្ធស្លាប Phil Foden ក្នុងនាមជាអ្នកជំនួសក្នុងតង់ទីពីរសម្រាប់ De Bruyne ដែលរងរបួសនោះ បានឃើញការស៊ុតបញ្ចូលទីចំគោលដៅមួយ ប៉ុន្តែត្រូវបានអ្នកចាំទី Yann Sommer របស់ Inter Milanជួយសង្គ្រោះបាន។

ក្រុម Inter Milan ក៏បានខ្ជះខ្ជាយឱកាសល្អជាច្រើនផងដែរ ដោយអតីតខ្សែការពារក្រុម Manchester United កីឡាករ Matteo Darmian បានស៊ុតកៀកនឹងសំណាញ់ទី ហើយកីឡាករម្នាក់ទៀតគឺ Henrikh Mkhitaryan ក៏ស៊ុតពីចំងាយផុតរបារទីធ្វើឱ្យគ្រូបង្វឹកលោក Simone Inzaghi សម្តែងការខកចិត្តជាខ្លាំង។

លោក Guardiola ដែលក្រុមរបស់លោកបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួត Champions League ជាលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ២០២២បាននិយាយថា៖ “យើងបានជួបក្រុមដ៏លំបាកមួយ។ ខ្ញុំនៅតែពេញចិត្តចំពោះការប្រកួតដែលយើងបានលេង ជាពិសេសជាមួយនឹងរបៀបដែល Inter Milan ការពារ ពួកគេគឺជាម្ចាស់នៃរឿងនោះ ធំណាស់ ពួកគេជួយគ្នាទៅវិញទៅមកមិនគួរឱ្យជឿ។ ដូច្នេះអ្នកមិនអាចរំពឹងថានឹងបង្កើតឱកាសបានច្រើននោះទេ”៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖