ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគសេដ្ឋកិច្ច ៖ សេចក្តីព្រាងច្បាប់ដែលមានតម្លៃសរុប១.៦ប៊ីលានដុល្លារអាមេរិក ចុងក្រោយនឹងក្លាយទៅជារឿងគួរឱ្យអស់សំណើចដែលជីករណ្ដៅកប់ខ្លួនឯង

ចែករំលែក៖

 អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ បានផ្សាយថា ៖ ពេលថ្មីៗនេះ  សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយស្តីពីការទម្លាក់ថវិកាចំនួន៣២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ  ដែលមានចំនួនទឹកប្រាក់សរុប១.៦ប៊ីលានដុល្លារអាមេរិកនៅអំឡុងឆ្នាំសារពើពន្ធ២០២៣ដល់ឆ្នាំ២០២៧ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងអ្វីដែលហៅថា”ឥទ្ធិពលអាក្រក់របស់ប្រទេសចិន”។វិធានការថ្មីបំផុតនេះដែលចំណាយលុយដើម្បីញាក់ខ្សែមតិសាធារណៈនិងលាបពណ៌លើប្រទេសចិនបានបញ្ជាក់ថា  ភាគីអាមេរិកទើបជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយយ៉ាងពិតប្រាកង ដែលបានបង្កជាផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងអន្តរជាតិនិងមជ្ឈដ្ឋានមតិសាធារណៈអន្តរជាតិ។

     គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ទោះបីជាសេចក្តីព្រាងច្បាប់នេះមិនបានបញ្ជាក់ប្រាប់ដោយផ្ទាល់ថា បានគាំទ្រប្រព័ន្ធផ្សព្វផ្សាយណាមួយខ្លះឬទឹកប្រាក់ចំនួន១.៦ប៊ីលានដុល្លារអាមេរិកចំណាយយ៉ាងម៉េចក៏ដោយ  ក៏ប៉ុន្តែក្នុងសេចក្តីព្រាងច្បាប់នេះបានបញ្ចេញឈ្មោះ២ដែលធ្លាប់ស្គាល់ គឺមជ្ឈមណ្ឌលទំនាក់ទំនងសកល(ហៅកាត់ថាGEC)និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។

   ក្រឡេកមកមើលGECជាមុនសិន ស្ថាប័ននេះគឺស្ថិតក្រោមឱវាទក្រសួងការបរទេសអាមេរិកហើយត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសម្របសម្រួលរបស់អាមេរិកសម្រាប់បំផុសសង្គ្រាមយល់ដឹងចំពោះប្រទេសមួយចំនួនដូចជាចិននិងរុស្ស៊ីជាដើម។ រីឯទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិគឺជាស្ថាប័នសំខាន់បំផុតរបស់អាមេរិកសម្រាប់“ការជ្រៀតជ្រែកខាងប្រជាធិបតេយ្យ”ចំពោះបរទេស។

      គេហទំព័រ «CCFR China state-controlled media » ថា ៖ ឥស្សរជនកវិភាគបានយល់ឃើញថា  ប្រសិនបើសេចក្តីពង្រាងច្បាប់ដែលបានទម្លាក់ថវិកាចំនួន១.៦ប៊ីលានដុល្លារអាមេរិកនេះត្រូវបានចុះហត្ថលេខា ហើយក្លាយទៅជាច្បាប់នៅទីបញ្ចប់ នោះទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះអាចនឹងហូរចូលទៅកាន់អង្គភាពទាំងពីរនេះ។ រីឯគេនឹងចំណាយយ៉ាងម៉េច  បើធ្វើការវិភាគចំពោះវិធីបំផុសសង្រ្គាមមតិសាធារណៈនិងសង្រ្គាមយល់ដឹងរបស់អង្គភាពទាំងពីរនេះ  យើងក៏អាចដឹងពីការពិតដែរ។

      ជាបឋម   ចំណាយលុយទិញអ្នកសរសេរប្រឌិតព័ត៌មានក្លែងក្លាយ។នៅឆ្នាំ២០២០  អ្នកទទួលខុសត្រូវនៃGECបានទទួលសារភាពជាសាធារណៈនៅពេលធ្វើជាសាក្សីនៅរដ្ឋសភាថា រដ្ឋាភិបាលអាមេរិកបានរួមសហការជាមួយសហគ្រាសអ៊ីនធឺណែតលោកខាងលិចនិងអង្គការក្រៅរដ្ឋាភិបាលជាដើម  បង្កើនការផ្សព្វផ្សាយ”គម្រោងវិជ្ជាជីវៈព័ត៌មាន”នៅគ្រប់តំបន់លើពិភពលោក ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយស្និទ្ធលោកខាងលិច។និយាយត្រង់ៗថាគឺពួកគេបានចំណាយលុយដើម្បីបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានបរទេសឱ្យសរសេរអត្ថបទលាបពណ៌និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម។

      គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ បន្ទាប់មក ជះលុយឱ្យស្ថាប័នពាក់ព័ន្ធ។ នៅឆ្នាំ២០២០  សមាគមអភិវឌ្ឍកប្បាសគុណភាពល្អនៃប្រទេស្វ៊ីស(ហៅកាត់ថាBCI)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា  ដោយសាររងកម្លាំងសម្ពាធ បានផ្អាកគម្រោងដែលពាក់ព័ន្ធនឹងកប្បាសXinjiangប្រទេសចិន។តើកម្លាំងសម្ពាធនេះមកពីណា?វេបសាយផ្លូវការរបស់BCIបានសរសេរយ៉ាងច្បាស់លាស់ថា  ក្នុងចំណោមដៃគូផ្តល់មូលនិធិ គឺមានទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។

      ទីបី  បង្កើនការជ្រៀតជ្រែកនិងការវិនិយោគលើប្រព័ន្ធផ្សព្វផ្សាយថ្មី។”ករណីស្ថិតិFacebook”នៅឆ្នាំ២០២១និង”ករណីឯកសារTwitter”នៅឆ្នាំ២០២២បានបង្ហើបឱ្យដឹងថាស្ថាប័នរដ្ឋាភិបាលជាច្រើនរបស់អាមេរិកបានដាក់សម្ពាធជាសម្ងាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយតម្រូវឱ្យពួកគេសហការជាមួយសកម្មភាពរបស់រដ្ឋាភិបាល។

      ឥស្សរជនវិភាគបានយល់ឃើញថា កលល្បិចទាំងបីដូចពោលខាងលើនេះបានបង្ហាញពីលក្ខណៈពិសេសនៃសង្គ្រាមយល់ដឹងរបស់អាមេរិកចំពោះប្រទេសចិនដែលធ្វើកិច្ចសហការក្នុង”រដ្ឋាភិបាលទាំងមូល”និងបង្កើតរចនាសម្ព័ន្ធជាសកល។ ចំណែកការទម្លាក់ទឹកប្រាក់សម្រាប់លើកកម្ពស់លំដាប់ថ្នាក់នៃសង្គ្រាមយល់ដឹងចំពោះប្រទេសចិន គឺគ្រាន់តែជាទង្វើអាក្រក់មួយរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនាពេលថ្មីៗនេះតែប៉ុណ្ណោះ។

      សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនឹងបោះឆ្នោតរៀងរាល់ពីរឆ្នាំម្តងហើយអស់រយៈពេលជាង១ខែនឹងធ្វើការបោះឆ្នោតផ្លាស់ប្តូរ។ ដោយសារការប្រយុទ្ធប្រឆាំងរវាងបក្សអាមេរិកកាន់តែមានភាពក្តៅគគុក  សេចក្តីពង្រាងច្បាប់ជាច្រើនដែលលើកឡើងដោយសមាជិកសភាក្នុងអំឡុងពេលកាន់អាណត្តិ គឺពិបាកទទួលបានការអនុម័ត។ នៅក្នុងបរិយាកាសខុសប្រក្រតីនៃអ្វីដែលហៅថាភាពត្រឹមត្រូវខាងនយោបាយនៃ”ការបង្ហាញកម្លាំងដាក់ប្រទេសចិន”  ពួកគេយល់ឃើញថា ប្រសិនបើចង់ទទួលបានស្នាដៃតិចតួច   គឺចាំបាច់ត្រូវមានទំនាក់ទំនងជាមួយប្រទេសចិន។

ការលាបពណ៌និងការគាបសង្កត់មិនអាចដោះស្រាយបញ្ហារបស់អាមេរិកពីឬសគល់ទេហើយក៏មិនអាចរារាំងការអភិវឌ្ឍរបស់ប្រទេសចិនបានដែរ។ ផ្ទុយទៅវិញនឹងបំផ្លាញទំនាក់ទំនងរវាងចិននិងអាមេរិក  និងបំផ្លាញផលប្រយោជន៍របស់ប្រទេសនិងប្រជាជនអាមេរិក ក៏ដូចជានាំមកនូវការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពពិភពលោក។ អ្នកនយោបាយអាមេរិកត្រូវសួរខ្លួនឯងថា  តើការចំណាយថវិកា១.៦ប៊ីលានដុល្លារអាមេរិកនេះគួរឬមិនគួរ? ៕

ដោយ ៖ សិលា


ចែករំលែក៖