ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហេសបូឡាហ៍បានប្រកាស “សង្គ្រាមគ្មានដែនកំណត់” ប្រឆាំងនឹងអុីស្រាអែល

ចែករំលែក៖

ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលបានធ្វើឱ្យអគារផ្ទះល្វែងកម្ពស់ 9 ជាន់នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ប្រទេសលីបង់ ដោយបន្សល់ទុកនូវគំនរបាក់បែកដ៏ធំ។
នេះគឺជាពេលវេលាងងឹតបំផុតរបស់ហេសបូឡា ខណៈពេលដែលការប្រជុំរបស់មេបញ្ជាការកងកម្លាំងវរជន Radwan កំពុងប្រព្រឹត្តទៅនៅក្នុងបន្ទប់ក្រោមដីនៃអគារមួយ យន្តហោះចម្បាំងអុីស្រាអែលបានវាយប្រហារ និងបំផ្លាញរចនាសម្ព័ន្ធ។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ 45 នាក់ រួមទាំងស្ត្រី និងកុមារ និងអ្នកប្រយុទ្ធ Hezbollah 16 នាក់ រួមទាំងមេដឹកនាំកងកម្លាំង Radwan លោក Ibrahim Aqil និងមេបញ្ជាការជាន់ខ្ពស់ Ahmad Wehbe ។
ទើបតែពីរថ្ងៃមុននេះ ឧបករណ៍ walkie-talk រាប់រយដែលជាកម្មសិទ្ធិរបស់សមាជិក Hezbollah បានផ្ទុះក្នុងពេលដំណាលគ្នាក្នុងរយៈពេលមួយនាទី។ ហើយមួយថ្ងៃមុននេះ ផេករាប់ពាន់ដែលជាកម្មសិទ្ធិរបស់ក្រុមនេះបានផ្ទុះឡើង ដែលបណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស។ សរុបមក មនុស្សយ៉ាងហោចណាស់ 80 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ដែលភាគច្រើនជាសមាជិកនៃក្រុមហេសបូឡា ប៉ុន្តែក៏មានស្ត្រី និងកុមារជាច្រើនផងដែរ។
ឥឡូវនេះ កងកម្លាំងមិនមែនរដ្ឋាភិបាលដ៏ធំបំផុតមួយរបស់ពិភពលោកកំពុងស្ថិតក្នុងភាពចលាចល បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធយោធារបស់ខ្លួន។ ព័ត៌មានផ្ទៃក្នុងដែលលេចធ្លាយបានជួយសម្រួលដល់ការវាយប្រហារជាប់ៗគ្នាកាលពីសប្តាហ៍មុន និងបណ្តាលឱ្យមានការភ័ន្តច្រឡំនៅក្នុងជួរក្រុម Hezbollah នេះបើយោងតាមប្រភពសន្តិសុខមកពីប្រទេសលីបង់។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 21 ខែកញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីបង់ Bassam Mawlawi បាននិយាយដោយរំជួលចិត្តដោយប្រកាសថាប្រទេសនេះកំពុងប្រឈមមុខនឹង “ការរំលោភបំពាន” ដោយអ៊ីស្រាអែល ហើយបានសន្យាថានឹងបង្កើនការឃ្លាំមើល “ជនបរទេស សណ្ឋាគារ និងជំរុំជនភៀសខ្លួនស៊ីរី”៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖