អន្តរជាតិ ៖ នៅថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Dinesh Gunawardana នាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសលាលែងពីមុខតំណែង ។ នេះបើយោងតាមការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃនេះ ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Dinesh Gunawardana បានថ្លែងក្នុងលិខិតសុំលាលែងពីតំណែងថា ដោយសារលោក Dinesh Gunawardana ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងក្លាយជាប្រធានាធិបតីអាណត្តិថ្មីរបស់ប្រទេសស្រីលង្កា បានជាលោកត្រូវសុំលាលែងពីមុខតំណែងភ្លាមៗតាមការកំណត់នៃរដ្ឋធម្មនុញ្ញរបស់ស្រីលង្កា ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា នៅថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ តាមលទ្ធផលរាប់សន្លឹកឆ្នោតចុងក្រោយនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតស្រីលង្កាបានបង្ហាញឱ្យឃើញថា លោក Anura Kumara Dissanayake អ្នកដឹកនាំនៃគណបក្សអំណាចប្រជាជនជាតិ(NPP)ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ៕
ដោយ ៖ សិលា