ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំរៀបចំកម្មវិធីប្រឡងតែងនិពន្ធពានរង្វាន់សម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពាន រង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តែងនិពន្ធពានសម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពាន រង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤ ក្រោមប្រធានបទ  “ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។ 

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលជាគណៈកម្មការ លោកគ្រូអ្នកគ្រូ និងបេក្ខជនជាច្រើនរូបផងដែរ។ កម្មវិធីប្រឡងមួយរយៈពីរថ្ងៃគឺប្រភេទថ្ងៃទី ២៤ដល់ថ្ងៃទី២៥ ខែកញ្ញានេះ។

ទិវាគ្រូបង្រៀននេះបានប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីជាការបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ៕

ពិធីប្រកាសជ័យលាភី កម្មវិធីប្រឡងប្រណាំង តែងនិពន្ធ ពានរង្វាន់ “សម្ដេចព្រះសង្ឃរាជ ជួន ណាត” និងស្មូតកំណាព្យ ពាន់រង្វាន់ “ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ” អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ផ្នែកតែងនិពន្ធ

-ជ័យលាភីលេខ១ ៖ បេក្ខជន ឡាំ សុខជាតិ មកពីអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ (ខេត្តកំពត)

-ជ័យលាភីលេខ២ ៖ បេក្ខជន ឯក ខន មកពីវិទ្យាល័យគូលែន (ខេត្តព្រះវិហារ)

-ជ័យលាភីលេខ៣ ៖ បេក្ខនារី ផាន់ សុផល មកពីវិទ្យាល័យឯកភ្នំ (ខេត្តបាត់ដំបង)

ផ្នែកស្មូតកំណាព្យ

-ជ័យលាភីលេខ១៖ បេក្ខជន មាន រ៉ូនី មកពីសាលាបឋមសិក្សា អ្នកតាហាង (ខេត្តកំពង់ឆ្នាំង)

-ជ័យលាភីលេខ២៖ បេក្ខនារី សៅ សុវណ្ណ មកពីសាលាបឋមសិក្សា អង្គភ្នំតូច (ខេត្តកំពត)

-ជ័យលាភីលេខ៣៖ បេក្ខជន យួន វណ្ណៈ មកពីវិទ្យាល័យ ស្ទឹងសែន (ខេត្តកំពង់ធំ) ៕

ដោយ៖ សូរិយា


ចែករំលែក៖