ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញរូបថតធ្វើដំណើរពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួន ពោរពេញដោយ សកម្មភាពសិទ្ធស្នាលបំផុត នឹងការងារ រវាងសភាជាន់ខ្ពស់ និង ប្រមុខរាជរដ្ឋាភិបាល គួរឱ្យគោរពណាស់ !
សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២៩២៤ បានសំណេរយ៉ាងដូច្នេះថា ៖ ព្រឹកមិញ២៥កញ្ញា២០២៤ប្រជុំប្រចាំខែរវាងប្រធាននិងបណ្តាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ៖ ពេលចេញមកអនុប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីដើរជាមួយបន្តពិភាក្សាលើការងារខ្លះ។
សម្តេចលើកឡើងថា ៖ បានអ្នកថតរូបថតបានប៉ុន្មានសន្លឹក សូមផ្តល់មតិតើខ្ញុំដូចកូនឬកូនដូចខ្ញុំ ដែលជាឪពុក? ៕
ដោយ ៖ សុខ ខេមរា